ជប៉ុនរកឃើញអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីបន្តពីលោកអាបេ

គណបក្សគ្រប់គ្រងប្រទេសជប៉ុនបានជ្រើសរើសលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ជាមេដឹកនាំថ្មីរបស់ខ្លួនដើម្បីស្នងតំណែងលោក ស៊ីនហ្សូ អាបេ ដែលមានន័យថាលោកប្រាកដជានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេះ។

កាលពីខែមុនលោក អាបេ បានប្រកាសលាលែងពីតំណែងដោយសារហេតុផលសុខភាព។

លោក ស៊ូហ្គា វ័យ ៧១ឆ្នាំមានតួនាទីជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រីក្នុងរដ្ឋបាលបច្ចុប្បន្ន ហើយត្រូវគេរំពឹងថានឹងឈ្នះតំណែងនាយករដ្ឋមន្រ្តីជប៉ុន។

គាត់ត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក អាបេ ហើយទំនងជាបន្តគោលនយោបាយរបស់អ្នកកាន់តំណែងមុនរូបនេះ៕ ប្រភព ៖ BBC


 

adverise with khmeread