អូស្ត្រាលីអាចនឹងចូលរួមជាមួយអាមេរិកជប៉ុននិងឥណ្ឌាដើម្បីបង្កើតសម្ព័ន្ធមិត្តថ្មីមួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើពាណិជ្ជកម្មជាមួយចិន

ប្រទេសអូស្រ្តាលីអាចចូលរួមក្នុងសម្ព័ន្ធភាពសេដ្ឋកិច្ចដែលត្រូវបានគេដាក់ឈ្មោះថា "The Quad" ជាមួយសហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌា ដើម្បីកាត់បន្ថយការពឹងផ្អែកលើពាណិជ្ជកម្មជាមួយចិន ខណៈភាពតានតឹងរវាងទីក្រុងកង់បេរ៉ានិងប៉េកាំងឈានដល់កម្រិតថ្មី។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Stephen Biegun បានស្នើក្រុមប្រទេសទាំងបួននេះថាជាមធ្យោបាយមួយនៃការបំពេញអំណាចពាណិជ្ជកម្មនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកបានបន្ថែមថាទីបំផុតទីក្រុងវ៉ាស៊ីនតោនអាចអញ្ជើញប្រទេសកូរ៉េខាងត្បូង វៀតណាម និងនូវែលសេឡង់ឱ្យចូលរួមក្នុងសម្ព័ន្ធភាពនេះដែរ។

ប្រសិនបើប្រទេសអូស្ត្រាលីចូលរួមក្នុងក្រុមពាណិជ្ជកម្មនេះ វានឹងរឹតតែនាំឱ្យមានទំនាក់ទំនងការទូតយ៉ាប់ទៅៗជាមួយចិន ដែលធ្វើឱ្យកាន់តែយ៉ាប់ចាប់តាំងពីការស្នើសុំរបស់លោក Scott Morrison សម្រាប់ការស៊ើបអង្កេតឯករាជ្យមួយចំពោះប្រភពដើមនៃវីរុសកូរ៉ូណា។

នៅក្នុងសង្រ្គាមពាក្យសម្ដីកំពុងបន្តជុំវិញការពង្រឹងទំនាក់ទំនងរបស់លោក Morrison ចំពោះទំនាក់ទំនងអូស្រ្តាលីជាមួយសហរដ្ឋអាមេរិក ប្រទេសកុម្មុយនីស្តមួយនេះបានដាក់ពន្ធគយយ៉ាងតឹងរ៉ឹងទៅលើកសិករអូស្ត្រាលីរួមទាំងពន្ធលើស្រូវ ៨០ ភាគរយ៕ ប្រភព ៖ Daily Mail 


 

adverise with khmeread