នាយកប្រតិបត្តិក្រុមហ៊ុនឱសថអាមេរិក Pfizer ថាវ៉ាក់សាំងកូវីដអាចនឹងរកទិញបាននៅចុងឆ្នាំនេះ

នាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថធំបំផុតរបស់អាមេរិកបាននិយាយថាគាត់ជឿជាក់ថាវ៉ាក់សាំងកូវីដ១៩ អាចត្រៀមខ្លួនសម្រាប់ការអនុម័តឆាប់ៗនៅខែក្រោយ និងសម្រាប់ចែកចាយនៅដំណាច់ឆ្នាំនេះ។

លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានប្រាប់កម្មវិធី Face the Nation របស់ទូរទស្សន៍​ CBS កាលពីព្រឹកថ្ងៃអាទិត្យថា លោកមានសុទិដ្ឋិនិយម។

លោកមានប្រសាសន៍ថាមានឱកាស៦០ភាគរយដែលអ្នកវិទ្យាសាស្ត្ររបស់លោកនឹងដឹងនៅចុងខែតុលាថាតើវ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធិភាពប៉ុនណា ហើយនៅពេលដែលភ្លើងខៀវត្រូវបានផ្តល់ នោះក្រុមហ៊ុននឹងផលិតវ៉ាក់សាំងចេញមកយ៉ាងរហ័សបំផុត។

លោកមានប្រសាសន៍ថា "យើងមានឱកាសល្អដែលយើងនឹងដឹងថាតើផលិតផលនេះអាចមានប្រសិទ្ធភាពឬអត់នៅចុងខែតុលា។ ហើយបន្ទាប់មក ជាការពិតណាស់ វាគឺជាការងាររបស់និយតករក្នុងការចេញអាជ្ញាប័ណ្ណ ឬអត់"។

Bourla ត្រូវបានគេសួរថាតើជនជាតិអាមេរិកនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២១ ដើម្បីទទួលបានវ៉ាក់សាំងរបស់ពួកគេឬយ៉ាងណា។

គាត់បានឆ្លើយថា "ខ្ញុំមិនដឹងថាតើពួកគេត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២១ នោះទេ ព្រោះដូចដែលខ្ញុំបាននិយាយចឹង ការសិក្សារបស់យើង យើងមានឱកាសល្អ ដែលយើងនឹងដឹងថាតើផលិតផលនេះមានប្រសិទ្ធភាពនៅចុងខែតុលាឬអត់"។

នៅពេលសួរម្តងទៀតថាតើគាត់គិតថាវាអាចចែកចាយនៅដំណាច់ឆ្នាំនេះបានទេ? គាត់និយាយថា "ខ្ញុំមិនអាចនិយាយនូវអ្វីដែល FDA នឹងធ្វើនោះទេ។ ប៉ុន្តែខ្ញុំគិតថាវាជាសេណារីយ៉ូមួយ ហើយយើងកំពុងរៀបចំសម្រាប់វា"៕ ប្រភព ៖ Daily Mail 


 

adverise with khmeread