ហ្គេម PUBG របស់ចិនកើបលុយ ៣,៥ ពាន់លានដុល្លារអំឡុងរដូវកូវីដ១៩

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ហ្គេម PUBG Mobile របស់ក្រុមហ៊ុនចិន Tencent Holdings រកចំណូលបានចំនួន ៣,៥ ពាន់លានដុល្លារកាលពីខែសីហាបើទោះបីជាឥណ្ឌាថ្មីៗនេះបានហាមឃាត់ហ្គេមនេះក៏ដោយ។

ក្រុមហ៊ុនវិភាគកម្មវិធីទូរស័ព្ទ Sensor Tower បានរាយការណ៍ថាប្រាក់ចំណូលរបស់ PUBG Mobile មានចំនួនលើសពី ៣,៥ ពាន់លានដុល្លារអាមេរិកដែលបានពីការចំណាយសរុបរួមគ្នារបស់អ្នកលេងកាលពីសប្តាហ៍ចុងក្រោយនៃខែសីហា។ 

ភាពជោគជ័យរបស់ហ្គេម PUBG Mobile ឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃហ្គេមនេះផ្ទាល់និងភាពលេចធ្លោរបស់ក្រុមហ៊ុន Tencent និងក្រុមហ៊ុនចិនជាទូទៅក្នុងផ្នែកហ្គេមទូរស័ព្ទ។ 

ហ្គេមនេះនៅតែទទួលបានជោគជ័យទោះបីជាមានជម្លោះព្រំដែនរវាងចិននិងឥណ្ឌា ដែលបណ្តាលឱ្យហ្គេមនេះត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលឥណ្ឌាក្នុងខែកញ្ញានេះរួមនឹងហ្គេមជាច្រើនទៀត៕ ប្រភព ៖ South China Morning Post

adverise with khmeread