adverise with khmeread China sinkhole

កសិករ​ចិន​ម្នាក់​ខាត​ត្រី ២៥ តោន​ក្នុងពេល​តែ ៥ ម៉ោង​ដោយសារ​អន្លង់​អា​ថ៍កំ​បាំង​មួយ​

​    ​យោងតាម​វេ​ប​សាយ Independent របស់​អង់គ្លេស​បានឱ្យដឹងថា អន្លង់​យក្ស ដែល​លេចឡើង​នៅ​ស្រះ​ទឹក​មួយ​ក្នុងប្រទេស​ចិន​បាន​ស្រូបយក​ត្រី​អស់ ២៥ តោន និង​បំផ្លាញ​ជីវភាព​របស់​កសិករ​ក្នុងស្រុក​ម្នាក់​។ 

​    ​កម្រិត​ទឹកបាន​ស្រក​ចុះ​ក្នុង​កម្រិត​មួយ​យ៉ាង​ឆាប់រហ័ស​នៅ​កសិដ្ឋាន​មួយ​ក្នុង​ទីក្រុង​ហ្គា​យ​ពីង ភាគខាងត្បូង​ប្រទេស​ចិន រហូត​ទាល់តែ​ស្រក​ជិត​អស់​ទើប​ប្រទះឃើញ​អន្លង់​ដ៏​ធំ​មួយ​។ 

​    ​ក្រុម​អ្នកស្រុក​ជឿថា អន្លង់ ដែលមាន​មុខកាត់​ប្រហែល ៥ ម៉ែត្រ​នេះ អាច​បង្កឡើង​ដោយសារ​ការជីក​ថ្ម​នៅក្បែរ​នេះ​។ 

​    ​វេ​ប​សាយ People's Daily បាន​រាយការណ៍​ថា លោក យ៉ាង កសិករ​ដែលជា​ម្ចាស់​ស្រះ​ទឹក​នេះ បាន​បាត់បង់​ត្រី ២៥ តោន ដោយសារតែ​ការ​ស្រក​ទឹក​យ៉ាង​រហ័ស​ទៅ​បាត​អន្លង់​នេះ​។ 

​    ​អ្នក​ឈរ​មើល​ជាច្រើន​នាក់​បាន​និយាយថា កម្រិត​ទឹកបាន​ចាប់ផ្តើម​ស្រក​នៅ​ម៉ោង ៤ ព្រឹក​ថ្ងៃទី ១ ខែមេសា និង​បន្ត​ស្រក​រហូតដល់​ម៉ោង ៩ ព្រឹក​។ 

​    ​ការស៊ើបអង្កេត​ឧបទ្ទវ​ហេតុនេះ​បាន​កំពុង​ធ្វើឡើង​ហើយ បន្ទាប់ពី​មានកា​រះ​អាង​ថា​វា​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជីក​យក​ថ្ម​៕ 

ប្រភព៖ Independent

adverise with khmeread

មតិយោបល់