អ្នកវិទ្យាសាស្ត្រអង់គ្លេសណែនាំល្បិចមួយ ប្រើតែប៊ិកនិងក្រដាស អាចទប់កុំឱ្យពុលឡានឬពុលយន្តហោះ

ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសអះអាងថា ការអនុវត្តលំហាត់ធម្មតាៗ ដោយប្រើ "ប៊ិកនិងក្រដាស" អាចកាត់បន្ថយអាការៈរកកល់ចង់ក្អួតចង្អោរបានជាង ៥០ ភាគរយអំឡុងពេលធ្វើដំណើរតាមយន្តហោះ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី១៤កញ្ញា។ 

ពួកអ្នកវិទ្យាសាស្ត្រនិយាយថា លំហាត់បង្វឹកខួរក្បាល រួមមានដូចជា ការរាប់ចំនួនផ្នត់នៅលើសន្លឹកក្រដាសនៅពេលបត់វាច្រើនតង់ ជួយ "បង្វឹកខួរ" ឱ្យបន្ថយអាការៈចង់ក្អួតបាន។ 

អារម្មណ៍វិលមុខធេងធោងអាចកើតឡើងអំឡុងពេលធ្វើដំណើរតាមរថយន្ត តាមយន្តហោះ តាមកប៉ាល់ ឬសូម្បីតាមរយៈការមើលតាមវ៉ែនតា VR។

ក្រុមអ្នកជំនាញនិយាយថា ការធ្វើលំហាត់ផ្សេងៗដោយប្រើប៊ិកនិងក្រដាសសរសេរគឺអាចបន្លប់ខួរក្បាលមិនឱ្យនឹកនារឿងចង់ក្អួតចង្អោរសម្រាប់អ្នកដំណើរ មិនថាតាមជើងគោកជើងទឹកឬជើងអាកាសនោះឡើយ។

លោកវេជ្ជបណ្ឌិត Joseph Smyth មកពីសាកលវិទ្យាល័យ University of Warwick និយាយថា "ការអាចកាត់បន្ថយអាការៈពុលពេលធ្វើដំណើររបស់បុគ្គលនីមួយៗដោយប្រើវិធីបង្វឹកខួរក្បាលសាមញ្ញៗបែបនេះគឺជាជំហានដ៏អស្ចារ្យមួយឆ្ពៅទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត រួមទាំងយានយន្តបើកដោយស្វ័យប្រវត្តិ"៕

adverise with khmeread