ការសិក្សាមួយរកឃើញថា អ្នកដេកស្រមុកប្រឈមស្លាប់ដោយកូវីដ១៩ខ្ពស់ជាងគេដល់ទៅ៣ដង

ការសិក្សាមួយបានបង្ហាញថា អ្នកដែលគេងស្រមុកអាចប្រឈមនឹងការស្លាប់ដោយសារជំងឺកូវីដ១៩ដល់ទៅបីដង បើពួកគេត្រូវបញ្ជូលចូលដេកមន្ទីរពេទ្យ។ នេះយោងតាមការចុះផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃចន្ទទី១៤កញ្ញា។ 

ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Warwick បានធ្វើការពិនិត្យឡើងវិញលើការសិក្សាចំនួន ១៨ ស្តីពីការគេងមិនដកដង្ហើមបានស្រួលនិងជំងឺកូវីដ១៩។

ពួកគេបានរកឃើញថា អ្នកគេងស្រមុកមានហានិភ័យខ្ពស់ក្នុងការចូលដេកមន្ទីរពេទ្យឬស្លាប់ដោយសារវីរុសកូរ៉ូណា។

ជំងឺស្រមុកភាគច្រើនកើតលើមនុស្សដែលកើតជំងឺទឹកនោមផ្អែមជំងឺធាត់ឬជំងឺលើសឈាម ដែលរឹតបង្កើនហានិភ័យ ប្រសិនបើពួកគេឆ្លងកូវីដ១៩។

មនុស្សប្រមាណ ១,៥ លាននាក់ត្រូវគេគិតថាកើតជំងឺស្រមុកនៅចក្រភពអង់គ្លេស ហើយ ៨៥ ភាគរយនៃករណីជំងឺស្រមុកមិនបានធ្វើរោគវិនិច្ឆ័យទេ។ នៅសហរដ្ឋអាមេរិកប្រជាជន ២២ លាននាក់ត្រូវគេប៉ាន់ប្រមាណថាទទួលរងនូវអាការៈគេងស្រមុក៕​ 

adverise with khmeread