ប្រមុខសុខាភិបាលចិនថាមិនបាច់ចាក់វ៉ាក់សាំងកូវីដ១៩ឱ្យប្រជាជនខ្លួនទាំងអស់នោះទេ​ព្រោះជំងឺនេះត្រូវបានលុបបំបាត់បានភាគច្រើនហើយ

ប្រមុខសុខាភិបាលចិននិយាយថា ប្រទេសចិននឹងមិនអនុវត្តការចាក់វ៉ាក់សាំងច្រើនលើប្រជាជនរបស់ខ្លួននោះទេ ពីព្រោះកូវីដ១៩បានសាបឥទ្ធិពលយ៉ាងធំធេងនៅក្នុងប្រទេសនេះទៅហើយ។

ប្រធានមជ្ឈមណ្ឌលចិនសម្រាប់ការត្រួតពិនិត្យនិងការពារជំងឺ (CDC) លោកវេជ្ជបណ្ឌិត Gao Fu បាននិយាយថា ការចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណានឹងត្រូវការជាចាំបាច់ ប្រសិនបើមានការផ្ទុះឡើងដ៏ធំមួយផ្សេងទៀត។

យោងតាមប្រធាន CDC រូបនេះ ការចាក់ថ្នាំបង្ការរោគអាចមិនចាំបាច់នៅក្នុងប្រទេសនេះនោះទេ ខណៈពេលដែលវីរុសស្ថិតក្រោមការគ្រប់គ្រង ទោះបីជាគាត់មិនបានបដិសេធតម្រូវការសម្រាប់ពួកវានាពេលអនាគតក៏ដោយ។

ប្រទេសចិនបានកត់ត្រាករណីថ្មីចំនួន២៩ករណី និងគ្មានអ្នកស្លាប់ថ្មីកាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបមានចំនួន ៩០.១០៧នាក់ និងមានអ្នកស្លាប់សរុប ៤.៧៣៤នាក់។

វេជ្ជបណ្ឌិត Gao បាននិយាយថា "នេះគឺជាបញ្ហាមួយនៃតុល្យភាពហានិភ័យ និងការវិលត្រឡប់មកវិញរបស់ជំងឺ"។

គាត់បានសារភាពថាគួរតែមាន "ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់អ្នកស្រុក" ប្រសិនបើមានការផ្ទុះឡើងម្តងទៀត មានទំហំស្រដៀងគ្នាទៅនឹងការផ្ទុះដំបូងដែលមានដើមកំណើតនៅទីក្រុងវូហានកាលពីចុងឆ្នាំមុន។

ទោះយ៉ាងណាលោកបាននិយាយថា សម្រាប់ការចាក់វ៉ាក់សាំងលើកដំបូងគួរតែផ្តល់អាទិភាពដល់បុគ្គលិកពេទ្យជួរមុខ និងបុគ្គលិកការពារការឆ្លងរាលដាល។

បន្ទាប់មកបុគ្គលិកសន្តិសុខនឹងទទួលបានអាទិភាព និងអ្នកបន្ទាប់គួរតែជាបុគ្គលិកអនាម័យ បុគ្គលិកផ្តល់អាហារ និងមន្ត្រីរាជការដែលធ្វើការនៅក្នុងតំបន់ដែលមានមនុស្សច្រើនកុះករ៕ ប្រភព ៖ Daily Mail 

adverise with khmeread