បុរសវៀតណាមម្នាក់មកពីផឹកស្រវឹងឈ្លោះជាមួយឪពុក គ្រាន់តែគាត់ផ្គើនលេងរឿងយកសាំងដុត បុរសជាកូនចាក់សាំង៣លីត្រដុតអ្នកមានគុណភ្លែត

ប៉ូលិសក្នុងស្រុក Cai Be នៅតំបន់ដីសណ្តទន្លេមេគង្គក្នុងខេត្ត Tien Giang កំពុងស៊ើបអង្កេតករណីមួយដែលបុរសម្នាក់ដុតឪពុកអាយុ៦៧ឆ្នាំរបស់គាត់កាលពីសប្ដាហ៍មុន។

ប៉ូលិសនិយាយកាលពីថ្ងៃអាទិត្យទី១៣កញ្ញាថា ជនរងគ្រោះត្រូវបានដឹកទៅមន្ទីរពេទ្យដោយរលាកភ្លើងខ្លាំង។

ការស៊ើបអង្កេតដំបូងបានបង្ហាញថានៅម៉ោង ៣ រសៀលថ្ងៃសុក្រសប្តាហ៍មុន បុរសឈ្មោះ Nguyen Men Em អាយុ ៣០ ឆ្នាំបានវិលត្រឡប់ទៅផ្ទះរបស់គាត់វិញនៅឃុំ Hau My Bac B ស្រុក Cai be បន្ទាប់ពីផឹកស៊ីរួច។

បុរសស្រវឹងស្រារូបនេះមានជម្លោះជាមួយឪពុកឈ្មោះ Nguyen Van Luom អាយុ ៦៧ ឆ្នាំដែលកំពុងសម្រាកនៅលើអង្រឹង។

បន្ទាប់មក Men Em បានយកធុងមួយដែលមានប្រេងសាំងប្រហែល ៣ លីត្រមកចាក់លើកម្រាលឥដ្ឋ មុននឹងយកដែកកេះទៅគំរាមឪពុករបស់គាត់។

នៅពេលដែល Luom ផ្គើន Men Em ឱ្យដុតផ្ទះនោះ ស្រាប់តែកូនប្រុសនោះបានចាក់សាំងលើឪពុករបស់គេ ហើយធ្វើឱ្យគាត់ឆាបឆេះ។

ដោយឃើញ Luom កំពុងឆេះភ្លើង Men Em និង Le Van Linh ដែលជាកូនប្រសាររបស់ Luom បានជួយពន្លត់ភ្លើង និងប្រញាប់ប្រញាល់នាំបុរសនោះទៅកាន់មន្ទីរពេទ្យបង្អែកនៅស្រុក Cai Lay ក្បែរនោះ។

បន្ទាប់មក Luom ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Cho Ray ក្នុងទីក្រុងហូជីមិញជាកន្លែងដែលគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថាគាត់រលាកកម្រិត ២-៣ ដឺក្រេគ្របលើ ៧១ ភាគរយនៃរាងកាយរបស់គាត់។

Men Em បានសារភាពចំពោះទង្វើនេះដោយបន្ទោសថាខ្លួនបាត់បង់ការគ្រប់គ្រងខ្លួនឯង បន្ទាប់ពីត្រូវឪពុកស្តីបន្ទោស។

ដោយសារ Luom មិនទាន់ប្តឹងពីបទឧក្រិដ្ឋប្រឆាំងនឹងកូនប្រុសនោះ Men Em ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។

ប៉ូលិសក្នុងតំបន់កំពុងរៀបចំឯកសារស្តីពីករណីនេះដើម្បីដោះស្រាយករណីបទឧក្រិដ្ឋរបស់ Luom ៕

adverise with khmeread