ទាំងអស់នេះហើយជាហេតុប្រាប់មុនថា លោកអ្នកកំពុងលេចរោគសញ្ញាមហារីកសួត

ថ្វីបើជំងឺមហារីកសួត គឺជាជំងឺដ៏កាចសាហាវ មនុស្សភាគច្រើនមិនសូវជាដឹងច្រើនអំពីវាឡើយ។ មហារីកសួត គឺមានរហូតដល់៣០ភាគរយនៃអ្នកស្លាប់ដោយសារមហារីកក្នុងសហរដ្ឋអាមេរិក។ កត្តាបរិស្ថាននិងកត្តាហ្សែនរួមចំណែកដល់ការវិវត្តនៃជំងឺមហារីកនេះ ប៉ុន្តែអ្នកជក់បារីក៏ត្រូវបានចាត់ទុកថាជាអ្នកចូលរួមដ៏មានឥទ្ធិពលបំផុតមួយដែរ។

មហារីកសួត គឺអាក្រក់ និងសាហាវបំផុត ជាពិសេសនៅពេលរោគសញ្ញារបស់វាមិនបង្ហាញរហូតដល់មហារីកកើតដល់ដំណាក់កាលចុងក្រោយ។ ប៉ុន្ដែក៏មានរោគសញ្ញាមួយចំនួនដែលអ្នកមិនគួរមើលរំលង ហើយអ្នកត្រូវព្យាបាលវាឱ្យទាន់ពេលវេលា។

រោគសញ្ញាដំបូងនៃមហារីកសួតដែលអ្នកមិនគួរមើលរំលងមានដូចខាងក្រោមនេះ។

១. ក្អករ៉ាំរ៉ៃ ៖ ប្រសិនបើអ្នកផ្ដាសាយ ឬរលាកទងសួត អ្នកក្អកត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ រួមទាំងរោគសញ្ញាដូចជាឈាមច្រមុះ និងក្ដៅខ្លួន។ យ៉ាងណាមិញ ប្រសិនបើអ្នកក្អកដោយគ្មានមូលហេតុ និងលើសពីពីរសប្ដាហ៍គួរតែរកគ្រូពេទ្យទៅ។
២. ដកដង្ហើមខ្លីៗ ៖ នៅពេលអ្នកមិនអាចដកដង្ហើមបានស្រួល ឬដង្ហក់ជានិច្ចកាលទោះមិនធ្វើអ្វីសោះ វាអាចជារោគសញ្ញាជំងឺសួត ឬជំងឺបេះដូង។ ប្រសិនបើអ្នកមិនមានជំងឺបេះដូងទេ គួរតែរកអ្នកជំនាញផ្នែកសួតឱ្យហើយទៅ។
៣. ឈឺទ្រូង ៖ ឈឺទ្រូងអាចនឹងមានអារម្មណ៍ចុកៗ។ ប្រសិនបើអ្នកមានមហារីក វាអាចឈឺដល់ស្មា និងខ្នងរបស់អ្នក មិនត្រឹមតែទ្រូងនោះទេ។ ពេលខ្លះនៅពេលឈឺទ្រូងក៏អាចជាសញ្ញាបញ្ហាផ្សេងដូចជាជំងឺបេះដូង និងជំងឺផ្លូវអារម្មណ៍។ យ៉ាងណាមិញ អ្នកក៏មិនត្រូវមើលរំលងរោគសញ្ញានេះដែរ។
៤. ស្រកទម្ងន់ ៖ ស្រកទម្ងន់ដោយគ្មានមូលហេតុ វាអាចបណ្ដាលមកពីជំងឺផ្សេងៗជាច្រើនរួមទាំងមហារីកសួតផងដែរ៕

adverise with khmeread