អ្នកលេងសំឡេងម៉ូតូកែច្នៃ បំពង់ស៊ីម៉ាំងឮសូរខ្លាំងៗត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន

កំពង់ឆ្នាំង ៖ អ្នកលេងសំឡេងម៉ូតូកែច្នៃខុសលក្ខណ:បច្ចេកទេសដោយកែច្នៃបំពង់ស៊ីម៉ាំងឮសូរខ្លាំងៗ២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ឹម សំណាង មេបញ្ជាការរងស្រុក ឃាត់នៅវេលាម៉ោង០៩ និង៣០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

មន្ត្រីអាវុធហត្ថនិយាយថា ម៉ូតូកែច្នៃខុសលក្ខណ:បច្ចេកទេសកែច្នៃបំពង់ស៊ីម៉ាំង១គ្រឿងដែលឃាត់ ម៉ាក MSX ពណ៌បៃតង (គ្មានស្លាកលេខ) បើកបរដោយឈ្មោះប៊ី ចន្នី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ធ្វើសំណង់ ទីលំនៅភូមិឫស្សីដង្កួច ឃុំជលសារ ស្រុកជលគីរី និងឈ្មោះ ថាត ភូ ភេទប្រុស អាយុ ១៧ ឆ្នាំ ទីលំនៅភូមិ-ឃុំ ជាមួយគ្នា។ វត្ថុតាងដកហូតម៉ូតូ១គ្រឿងនិងបំពង់ស៊ីម៉ាំងកែច្នៃចំនួន មួយ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

adverise with khmeread