នារីម្នាក់បើករថយន្តលឿនពេកបុក​ក្បាលនាគពុះ​ចែកផ្លូវខ្ទាត​ទៅម្ខាង​ក្រឡាប់​ផ្ងារកង់ទ្រមេឃ

កណ្តាល​ ៖ នារីម្នាក់បានបើករថយន្តយ៉ាងលឿនតាមផ្លូវជាតិជ្រុល​ទៅបុក​ក្បាលនាគពុះ​ចែកផ្លូវ បាក់​អស់​១​កង់ ហើយ​រថយន្ត​​ខ្ទាត​ទៅម្ខាង​ក្រឡាប់​ផ្ងារកង់ទ្រមេឃ កើតឡើងនៅ​វេលាម៉ោង៨ ​និង៣០​នាទី​យប់ ថ្ងៃ​​ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ២១ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូង​គេ​ឃើញ​នារីម្នាក់មិនទាន់ស្គាល់ឈ្មោះបើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស RX350 ពាក់ស្លាកលេខ «កម្ពុជា MSS.YAYA» ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងយ៉ាង​លឿនតាម​បណ្ដោយ​ផ្លូវជាតិ​លេខ២១។ ខណៈមកដល់ចំណុចកើតហេតុបានជ្រុល​ទៅបុក​ក្បាលនាគពុះ​ចែកផ្លូវ បាក់​អស់​១​កង់។ ចំណែក​រថយន្ត​វិញ​ខ្ទាត​ទៅម្ខាង​ក្រឡាប់​ផ្ងារកង់ទ្រមេឃ សំណាងល្អ​ម្ចាស់​រថយន្ត​មិនមាន​រងរបួស​នោះទេ ​ហើយបានចាកចេញទៅបាត់។

បន្ទាប់មកប៉ូលិសចរាចរណ៍បានស្ទូចយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋានប៉ូលិសខេត្តដោះស្រាយតាមនីតិវិធី៕

adverise with khmeread