adverise with khmeread Song and lui

Song Seung Hun បដិសេធពាក្យចចាមអារ៉ាមបែកបាក់ពី Liu Yifei

        កាលពីថ្ងៃព្រហស្បតិ៍​មាន​ពាក្យ​ចចាមអារ៉ាម​ថា ចំណងស្នេហ៍​រវាង​តារា​ភាព​យន្តកូរ៉េ Song Seung Hun និ​ង​តារា​ស្រីចិន Liu Yifei បាន​ឈាន​ដល់​ទី​បញ្ចប់ហើយ ​សាធារណជន​បានសង្ស័យ​ថា តារាទាំងពីរ​បាន​បង្កើត​ទំនាក់​ទំ​នង​ស្នេហា​ក្លែងក្លាយ​ ដើម្បី​បង្កើន​ប្រជា​ប្រិយភាព​សម្រាប់​ភាព​យន្ត​របស់ខ្លួន​។

        Song Seung Hun និង Yifei បាន​ចាប់ផ្តើម​ទាក់ទង​គ្នា​ បន្ទាប់ពី​បាន​សហ​ការ​សម្តែង​ក្នុង​រឿង “The Third Way of Love”។អំឡុង​ពេល​ដែល​ភាព​យន្ត​របស់​អ្នក​ទាំង​ពី​រ​ចេញផ្សាយ​ ពាក្យចចាមអារ៉ាម​ចំណងស្នេហ៍​រវាងអ្នកទាំងពីរ​បាន​លេច​ឡើង។ ភា្លម​បន្ទាប់ពី​នោះ តារាទាំងពីរ​បាន​សារភាព​ថា មាន​ទំនាក់ទំនង​ស្នេហា។

        Song Seung Hun ក៏​បាន​អួតសរសើរ​ Yifei ជា​សាធារណៈ​ផងដែរ​ ហើយ​ថែមទាំងបាននិយាយថា ខ្លួន​ចង់រៀប​ការ​។ កាល​ពី​ខែតុលា​ឆ្នាំមុន Song Seung Hun បាន​ធ្វើជា​ម្ចាស់ផ្ទះទទួល​ម្តាយ​និងមិត្តភក្តិ​របស់ Yifei នៅពេលពួកគេ​ទៅ​កម្សាន្ត​នៅ​កូរ៉េ​។ នៅពេលនោះ សាធារណជន​ក៏បានប៉ាន់ប្រមាណថា អ្នកទាំង​ពីរ​អាចនឹង​រៀងការក្នុងពេល​ឆាប់ៗ។

        នៅពេល​មាន​ពាក្យចចាមអារ៉ាម​បែកបាក់នេះ អ្នក​និយមអ៊ីនធើណិតជា​ច្រើន​គ្មានការភ្ញាក់ផ្អើល​ទេ ហើយ​គិតថា ទំនាក់ទំនង​របស់អ្នកទាំងពីរ​គ្រាន់តែ​បង្កើតឡើង​ដើម្បីធ្វើឲ្យ​ភាព​យន្តរបស់ខ្លួន​ល្បីប៉ុណ្ណោះ។

        ទីភ្នាក់ងារ​របស់ Song Seung Hun បាន​បដិសេធ​ពាក្យចចាមអារ៉ាម​ទាំង​នេះ ហើយអះអាងថា “​ពាក្យចចាមអារ៉ាម​នេះមិនពិតទេ។ Liu Yifei ធ្វើដំណើរទៅ​កូរ៉េ​ ដើម្បីជួប​ជាមួយ​ Song Seung Hun កាលពីពេល​ថ្មីៗ​នេះ”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់