Danny Ross មិនបានដឹងថា ខ្លួនបាត់បង់អាវលេខ៣ក្នុងក្រុមជម្រើសរបស់គ្រូបង្វឹក Jose Mourinho

កីឡាករ Danny Rose មិនត្រូវបានជូនដំណឹងថា ខ្លួនបានបាត់បង់កៅអីក្នុងក្រុមជម្រើសរបស់ក្លឹប Spurs នៅរដូវក្តៅនេះទេ។ រឿងនេះបញ្ជាក់ឲ្យឃើញពីការបញ្ចប់នៃអាជីពរបស់ Ross នៅក្លឹប Spurs បន្ទាប់ពីក្រុមរបស់លោក Jose Mourinho បានប្រកាសលេខថ្មីសម្រាប់ក្រុមជម្រើសរបស់លោកសម្រាប់យុទ្ធនាការរដូវកាលថ្មីកាលពីថ្ងៃសុក្រ ហើយមិនបានរាប់បញ្ចូល Danny ទេ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះដែលនៅសល់កិច្ចសន្យាលេងមួយឆ្នាំទៀតនោះ ត្រូវបានប្រាប់ថា ខ្លួនស្ថិតក្នុងផ្នែកនៃផែនការរបស់លោក Mourinho សម្រាប់រដូវកាលឆ្នាំ ២០២០/២១ទេនៅពេលកីឡាកររូបនេះវិលត្រឡប់ពីការលេងខ្ចីជើងនៅក្លឹប Newcastle ។

ប៉ុន្តែគេជឿថា កីឡាករវ័យ៣០ឆ្នាំរូបនេះមិនបានដឹងអ្វីទាំងអស់អំពីការបាត់បង់អាវលេខ ៣ របស់ខ្លួន ទើបតែនៅពេលមានទូរស័ព្ទពីមនុស្សម្នាក់ប្រាប់ថា គេបានឃើញព័ត៌មាននេះនៅតាមកញ្ចប់ទូរទស្សន៍។

Danny បានហ្វឹកហាត់ជាមួយជម្រើសយុវជនក្រោមអាយុ ២៣ ឆ្នាំរបស់ក្លឹប Spurs ហើយត្រូវបានលោក Mourinho ណែនាំឲ្យផ្ទេរមកកាន់ក្លឹប Genoa នៅក្របខណ្ឌអ៊ីតាលី Serie A ផងដែរ៕

adverise with khmeread