West Ham មិនចង់លក់ខ្សែបម្រើ Declan Rice ទៅឲ្យក្លឹប Chelsea

ក្លឹប West Ham បានប្តេជ្ញារក្សាទុកខ្សែបម្រើ Declan Rice នៅពេលមានចំណាប់អារម្មណ៍ពីក្លឹប Chelsea ។ ក្រុមរបស់លោក David Moyes ចាប់ផ្តើមយុទ្ធនាការរដូវកាល ២០២០/២១ មិនបានល្អទេ ដោយប្រកួតចាញ់ក្រុម Newcastle ក្នុងប្រកួតបើកឆាកនៅក្របខណ្ឌ​ EPL នៅពហុកីឡាដ្ឋាន Stadium កាលពីថ្ងៃសៅរ៍។

Rice បានបង្ហាញមុខនៅតំបន់បម្រើ ប៉ុន្តែត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរទៅក្លឹប Chelsea នៅរដូវក្តៅនេះ។ គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard បានពេញចិត្តលើខ្សែបម្រើរូបនេះ។

កីឡាករសញ្ជាតិអង់គ្លេសវ័យ២១ឆ្នាំរូបនេះត្រូវបានគេចាត់ទុកជាជម្រើសខ្សែការពារផងដែរ ស្របពេលលោក Lampard ចាប់អារម្មណ៍ប្តូរតំណែងខ្សែបម្រើរូបនេះទៅជាខ្សែការពារកណ្តាល។

ទោះបីជាយ៉ាងណា ក្លឹប West Ham នឹងរារាំងការព្យាយាមនាំយកកីឡាករសំខាន់របស់ខ្លួនរូបនេះចេញពីក្លឹប ហើយថ្នាក់ដឹកនាំក្លឹបនេះអះអាងថា នឹងមិនលក់កីឡាករវ័យ២១ ឆ្នាំរូបនេះទេ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

 

adverise with khmeread