លោក Frank Lapmard: Chelsea គ្រាន់តែធ្វើអ្វីដូចក្លឹប Liverpool ធ្លាប់ធ្វើតែប៉ុណ្ណោះ

គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard បានតបទៅលោក Jurgen Klopp ថា ក្លឹប Chelsea គ្រាន់តែធ្វើតាមអ្វីដែលក្លឹប Liverpool ធ្លាប”ធ្វើកន្លងមកដោយចំណាយច្រើននៅទីផ្សារទិញដូរកីឡាករតែប៉ុណ្ណោះ។

ការបោះពាក្យសម្តីដាក់គ្នាបានកើតមានជាថ្មីកាលពីសប្តាហ៍មុនស្របពេលលោក Klopp បាននិយាយក្នុងបំណងរិះគន់មកលើក្លឹប Chelsea បន្ទាប់ពីក្លឹបនេះចំណាយអស់ប្រហែល២០០លានផោនលើការនាំយកកីឡាករថ្មីកាលពីរដូវក្តៅ។

ក្រុម Liverpool របស់លោក Klopp បានបន្ថែមកីឡាករថ្មីតេម្នាក់ប៉ុណ្ណោះគឺ  Kostas Tsimikas ក្នុងតម្លៃ ១១,៧៥ លានផោនហើយលោក Klopp បាននិយាយថា " យើងរស់នៅក្នុងពិភពលោកជាមួយនឹងភាពមិនច្បាស់លាស់ច្រើន។ សម្រាប់ក្លឹបមួយចំនួន វាហាក់ដូចជាមិនសូវសំខាន់ទេថា តើអនាគតនឹងទៅជាយ៉ាងណានោះ"។

គ្រូបង្វឹករូបនេះ បានបន្តថា "យើងគឺជាក្លឹបមួយខុសពីគេ។ យើងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ​ CL ពីរលើក។ យើងលើកពានធំនេះកាលពីឆ្នាំមុន និងក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ EPL កាលពីរដូវកាលមុន ក្នុងនាមជាក្លឹបដែលយើងមានដូចសព្វថ្ងៃ តាមរបៀបដឹកនាំដែលយើងមាន "យើងនៅពេលនេះមិនចង់ធ្វើដូចក្លឹប Chelsea នោះទេ។ នៅពេលនេះ ពួកគេនាំចូលកីឡាករថ្មីជាច្រើន"។

លោក Lampard បានបញ្ចប់រដូវកាលមុនដោយមានជម្លោះពាក្យសម្តីជាមួយលោក Klopp ហើយក្លឹបបោះពាក្យសម្តីថ្មីៗរបស់គ្រូបង្វឹកក្លឹប Liverpool នេះបានបង្ករឲ្យជម្លោះចាស់រើឡើងវិញ។

គ្រូបង្វឹកក្លឹប Chelsea ហាក់ដូចជាឆ្លើយតបតាមរបៀបកាទូតច្រើននៅពេលនេះ។ Lampard បាននិយាយថា "ពិតណាស់ ក្លឹបភាគច្រើនដែលលើកពានជើងឯកលីកនៅសម័យទំនើបនេះបានជ្រើសរើសកីឡាករល្អៗនិងបានចំណាយប្រាក់ផ្ទេរកីឡាករថ្លៃៗផងដែរ"។

Lampard បន្តថា "អ្វីដែលយើងបានធ្វើគឺក្រោយពីរួចពីបម្រាម ហើយការនេះគឺដើម្បីដោះស្រាយស្ថានភាពនិងធ្វើឲ្យប្រសើរឡើង។ យើងដឹងថា ក្លឹប Liverpool បានចំណាយក្នុងកម្រិតខ្ពស់៕

adverise with khmeread