Liverpool ចាប់អារម្មណ៍ខ្សែបម្រើ Danis Zakaria របស់ក្លឹប Monchengladbach

ក្លឹប Liverpool បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើការ ពារ Denis Zakaria របស់ក្លឹប Borussia Monchengladbach។ កីឡាករសញ្ជាតិស្វ៊ីសរូបនេះនៅសល់កិច្ចសន្យាលេងជាមួយក្លឹបអាល្លឺម៉ង់នេះដល់ឆ្នាំ ២០២២ ហើយកីឡាកររូបនេះស្ថិតក្នុងចំណាប់អារម្មណ៍របស់គ្រូបង្វឹកលោក Jurgen Klopp ។

គេជឿថា កីឡាករវ័យ២៣ឆ្នាំរូបអាចមានតម្លៃ៣៧លានផោន ហើយនៅរដូវក្តៅឆ្នាំក្រោយ ក្លឹប Monchengladbach នឹងបើកចិត្តលក់កីឡាកររូបនេះនៅមុនឆ្នាំចុងក្រោយនៃកិច្ចសន្យា។

Denis បានបង្ហាញមុខ ៩៦លើកសម្រាប់ក្លឹប Monchengladbach និងបានចូលរួមជាមួយនឹងក្លឹបនេះកាលពីឆ្នាំ ២០១៧ ។ កីឡាកររូបនេះបានបង្ហាញមុខ ២៨លើកនៅកម្រិតអន្តរជាតិ។

លោក Klopp និងក្លឹប Liverpool ហាក់ដូចជារត់តាមពីក្រោយគេក្នុងការតាមប្រមាញ់កីឡាករនៅរដូវកាលទិញដូរឆ្នាំនេះ។ ក្លឹប Liverpool ទើបនឹងបន្ថែមខ្សែការពារស្លាបឆ្វេងគឺ Kostas Tsimikas ម្នាក់ប៉ុណ្ណោះខណៈក្លឹបនេះរង់ចាំមើលស្ថានភាពនៃផលប៉ះពាល់ដោយសារវីរុសកូរ៉ូណា៕

adverise with khmeread