បុរសឥណ្ឌាម្នាក់ឈប់រៀនតាំងពីថ្នាក់ទី៥ ធ្វើការជាវេជ្ជបណ្ឌិត ៤ ឆ្នាំ ទើបបែកការណ៍ជាអ្នកស៊ូកលុយទិញសញ្ញាបត្រ ក្រោយពេលប្រពន្ធប្តឹង

នៅអាយុត្រឹម២៣ឆ្នាំវេជ្ជបណ្ឌិត Veeragandham Teja បានធ្វើការពេទ្យឯកជនជាង១៦កន្លែងទៅហើយ និងបានរៀបចំជំរំវេជ្ជសាស្រ្តជាច្រើនហើយបានស្ម័គ្រចិត្តជាមួយប៉ូលិសបេងហ្គាល់រូ និងពលករចំណាកស្រុកក្នុងអំឡុងពេលមានជំងឺរាតត្បាតទៀត។ ហើយវាមិនមែនជាកំណត់ត្រាអាក្រក់សម្រាប់វេជ្ជបណ្ឌិតណាម្នាក់នោះទេ ដែលបោះបង់ចោលការសិក្សាតាំងពីថ្នាក់ទី ៥ ដោយគ្មានការអប់រំផ្នែកវេជ្ជសាស្រ្ត ឬមានការបណ្តុះបណ្តាលតិចតួច។

លោក Veeragandham Teja បានធ្វើការជាវេជ្ជបណ្ឌិតអស់រយៈពេលជាង ៤ ឆ្នាំមកហើយនៅពេលដែលសំណាងរបស់គាត់ត្រូវបានបញ្ចប់។ វាគឺជាសំណាងអាក្រក់ទ្វេដងដែលបានបញ្ចប់រូបគាត់។ ប្រពន្ធទីពីររបស់គាត់បានដាក់ពាក្យបណ្ដឹងពីបទយាយីផ្លូវចិត្តនិងរាងកាយប្រឆាំងនឹងគាត់ ហើយគាត់បានបង្កើតកំហុសក្នុងការផ្តល់អនុសាសន៍ដល់ប៉ូលិសដើម្បីលុបចោលនូវបញ្ជីនៃការចាប់ខ្លួននិងឧក្រិដ្ឋកម្មរបស់មនុស្សម្នាក់ (កំណត់ត្រាព្រហ្មទណ្ឌ) តែបែរជាត្រូវបានគេប្រទះឃើញបើកបររថយន្តប្រភេទ SUV ដែលបានចុះបញ្ជីរបស់បុគ្គលនោះទៅវិញ។ វារាងយូរដែរក្នុងការជីកកកាយ ហើយប៉ូលិសក៏បានលាតត្រដាងបណ្តាញភូតកុហកដែលបានកើតឡើងក្នុងរយៈពេលជាងមួយទសវត្សរ៍នូវសញ្ញាបត្រក្លែងក្លាយ និងវិញ្ញាបនបត្រ និងឈ្មោះក្លែងក្លាយជាច្រើន។ ការសន្និដ្ឋានរបស់ពួកគេគឺថាអាជីពរបស់ Teja និងស្ទើរតែមួយជីវិតរបស់គាត់ គឺជាការប្រឌិតទាំងអស់។

មន្ត្រីប៉ូលិសជាន់ខ្ពស់លោក Rachakonda បានពិពណ៌នាថា "គាត់ជាមនុស្សឆ្លាតណាស់។ នៅពេលគាត់ជួបនរណាម្នាក់ គាត់សង្កេតមើលថាតើមនុស្សនោះចូលចិត្តនិងមិនចូលចិត្តអ្វី ហើយសម្របខ្លួនទៅតាមនោះ។ សូម្បីតែនៅពេលដែលគាត់ត្រូវបានចាប់ខ្លួននៅបេងហ្គាល់រូពីបទបន្លំ និងក្លែងបន្លំក្នុងនាមជាមន្រ្តី IPS ក៏ដោយ ក៏គាត់នៅតែអាចការពារអត្តសញ្ញាណរបស់គាត់ជាវេជ្ជបណ្ឌិត"។

ក្នុងឆ្នាំ ២០១៦ មិនយូរប៉ុន្មានបន្ទាប់ពីចាប់ផ្តើមអាជីពជាវេជ្ជបណ្ឌិតលោក Veeragandham ត្រូវបានប៉ូលិសបង់ក្លាដែសចាប់ពីបទក្លែងធ្វើជាមន្ត្រី IPS ហើយក៏បានប្រើយានយន្តផ្លូវការដែលអះអាងថាជាកូនប្រុសរបស់មន្ត្រី IPS ជាន់ខ្ពស់ម្នាក់ ប៉ុន្តែលោកបានរួចខ្លួនពីករណីនោះ។ ចាប់តាំងពីពេលនោះមកគាត់បានធ្វើការជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យឯកទេសល្បីៗជាច្រើន ប៉ុន្តែដោយសារតែគាត់មានជំនាញវេជ្ជសាស្រ្តមូលដ្ឋានដែលគាត់បានរៀនក្នុងអំឡុងពេលហាត់ការងារគ្មាននរណាម្នាក់សង្ស័យគាត់ទេ។

ដូចដែលបានបង្ហាញ សមិទ្ធិផលកម្មវិធីសិក្សារបស់ Veeragandham Teja មិនដឹងនៅទីណា វាមិនដូច CV ដែលគាត់បានដាក់។ តាមពិតគាត់ជាអ្នកបោះបង់ចោលការសិក្សាតាំងពីថ្នាក់ទី ៥ ដែលគេរាយការណ៍ថាបានរត់ចេញពីផ្ទះក្នុងឆ្នាំ ២០០៥ ហើយបានធ្វើដំណើរទៅទីក្រុងធំ ៗ ជាច្រើនដូចជាទ្រីប៉ូទី, ហាររ៉ា, លូវី។ ល។ លក់ទឹកសុទ្ធ និងអាហារសម្រន់នៅលើរថភ្លើង។ នោះហើយជារបៀបដែលគាត់បានជួប YS Purushottam Reddy និងទទួលបានការងារជាមួយគាត់។ វាគឺជាអំឡុងពេលដែលគាត់ទទួលបានអត្ថប្រយោជន៍ខាងសង្គម និងហិរញ្ញវត្ថុនៃវិជ្ជាជីវៈវេជ្ជសាស្រ្ត ហើយបានសម្រេចចិត្តទទួលយកបទពិសោធន៍ទាំងនោះដោយផ្ទាល់។

វេជ្ជបណ្ឌិត Reddy ដែលបានផ្តល់ជំរកនិងការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ទាប់ពីឮថា គាត់ជាក្មេងកំព្រា ហើយក៏បានជួយគាត់ឱ្យទទួលបានប័ណ្ណបើកបរ និងអត្តសញ្ញាណប័ណ្ណ ប័ណ្ណបោះឆ្នោតនៅលើអាសយដ្ឋានរបស់គាត់ក៏ដូចជាឯកសារសំខាន់ៗផ្សេងទៀត។ ក្មេងជំទង់ដែលមានមហិច្ឆិតានេះនឹងខ្ចីឈ្មោះគ្រូពេទ្យ YS ហើយបានធ្វើការឆ្ពោះទៅរកការទទួលបានវិញ្ញាបនបត្រក្លែងក្លាយ និងសញ្ញាបត្រគ្រប់ប្រភេទដើម្បីជួយសម្រួលដល់ការឆបោករបស់គាត់។

បន្ទាប់ពីទទួលបានវិញ្ញាបនបត្រក្លែងក្លាយនៃថ្នាក់ទី ១០ និង ១២ លោក Teja បានទិញវិញ្ញាបនបត្រ MBBS ដោយមានជំនួយពីអ្នកពិគ្រោះយោបល់ផ្នែកអប់រំនៅទីក្រុងញូវដែលី ហើយបានប្រើវាដើម្បីទទួលបានកម្មសិក្សានៅមន្ទីរពេទ្យ ដែលគាត់បានចាប់យកជំនាញវេជ្ជសាស្រ្តមូលដ្ឋានដែលគាត់បានប្រើជាបន្តបន្ទាប់ដើម្បីចៀសវាងការសង្ស័យ។ បន្ទាប់ពីធ្វើកម្មសិក្សាគាត់បានទៅបេងហ្គាល់រូដែលគាត់ធ្វើការជាមន្រ្តីពេទ្យស្រុកមួយរយៈ។ បន្ទាប់មកគាត់បានផ្លាស់ទៅហ៊ីឌីរ៉ាបាដជាកន្លែងដែលគាត់ធ្វើការជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យជាច្រើន។

គួរឱ្យចាប់អារម្មណ៍ប្រសិនបើមិនមានបណ្តឹងប្រពន្ធរបស់គាត់ប្រឆាំងនឹងគាត់ ដែលបណ្តាលឱ្យមានការស៊ើបអង្កេតទេនោះ ហើយការផ្តល់អនុសាសន៍ដ៏អង់អាចដល់ប៉ូលិសដើម្បីលុបចោលកំណត់ត្រាព្រហ្មទណ្ឌនៃឈ្មោះក្លែងក្លាយរបស់គាត់ម្នាក់ Veeragandham Teja សព្វថ្ងៃគាត់នៅតែជាពេទ្យដោយគ្មានអ្នកដឹងនៅលើពិភពលោកនេះ៕

adverise with khmeread