ក្មេងប្រុសអាយុមួយខួបលង់ទឹកប្រឡាយនៅមុខផ្ទះបណ្តាលឱ្យស្លាប់

កំពង់ឆ្នាំង ៖ មានករណីក្មេងប្រុសអាយុមួយខួបលង់ទឹកប្រឡាយនៅមុខផ្ទះបណ្តាលឱ្យស្លាប់ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២ និង០៥ នាទី នៅចំណុចលូប្រលាយមុខផ្ទះ ភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា ក្មេងប្រុសរងគ្រោះឈ្មោះ ជិន លីសា អាយុ០១ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយមានឪពុកឈ្មោះ រៀម ជិន អាយុ ៣៦ឆ្នាំ និងម្ដាយឈ្មោះ ម៉ាត់ ខតីជះ អាយុ ៣៤ឆ្នាំ។ ស្នាក់នៅ ភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ មូលហេតុគឺបណ្តាលមកពីឪពុកម្ដាយធ្វេសប្រហែស កូនចុះលេងទឹកប្រឡាយតាមផ្លូវមុខផ្ទះ បណ្ដាលឱ្យលង់ស្លាប់តែម្តង។ សពបានប្រគល់ជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចចម្រះចុះពិនិត្យ។

បន្ទាប់ពីទទួលបានដំណឹងភ្លាម នៅរសៀលថ្ងៃខែដដែល អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដឹកនាំដោយលោក អាំ សុគន្ធ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងមន្រ្ដីសាខា បាននាំយកអំណោយទៅចូលរួមបុណ្យសពកុមារាដែលបានលង់ទឹកស្លាប់ ដោយបាននាំយកសម្ភារមួយចំនួនជូនដល់ក្រុមគ្រួសារកុមាររងគ្រោះ៕

adverise with khmeread