ឃាត់ក្រុមក្មេងទំនើង៤នាក់ប្រើដាវកាប់ភាគីម្ខាងឱ្យរបួស

កំពង់ចាម ៖ មានករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយក្មេងទំនើងមួយក្រុម កើតឡើងកាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២ និង២០នាទីរសៀល នៅចំណុចព្រៃម៉ៃសាក់ តំបន់រមណីយដ្ឋានទឹកឆា ស្ថិតក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៤នាក់ និងរត់រួច២នាក់។

សមត្ថកិច្ចនិយាយថា ភាគីខាងជនបង្ករួមមាន ១-ឈ្មោះ សឹង សាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (ជនដៃដល់) អ្នកកាន់ដាវ, ២-ឈ្មោះ សារុំ ពិសិដ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ, ៣- ឈ្មោះ រិទ្ធ ញ៉ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ អ្នកទាំងបីនាក់ មានទីលំនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម, ៤. ឈ្មោះ ហ៊ីម ស្រ៊ីន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទំលំនៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ, ៥-ឈ្មោះ ម៉ៅ ស៊ីថា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ និង៦-ឈ្មោះ ដឿន ខ្និល ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ អ្នកកាន់ដាវ ទាំងពីរនាក់ មានទីលំនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ មធ្យោបាយ ម៉ូតូចំនួន០៣គ្រឿង ម៉ាកហុងដាសេ១២៥ ចំនួន០១គ្រឿង, ម៉ាកវីនន័រ ចំនួន០១គ្រឿង និងម៉ាកអ៊ិចស៊ិនធ័រ ចំនួន០១គ្រឿង។

សមត្ថកិច្ចបន្តថា ក្រុមក្មេងស្ទាវទាំង៦នាក់នេះបានធ្វើសកម្មភាពព្រួតគ្នាជិះម៉ូតូ ដេញកាប់ទៅលើក្មេងស្ទាវមួយក្រុមទៀតរួមមាន ១-ឈ្មោះ សៀ កែវឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (រងរបួស ដោយសារដួលម៉ូតូ), ២. ឈ្មោះ ណុល ប្រុសពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ, ៣. ឈ្មោះ ហេង តុងផេង ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ, ៤. ឈ្មោះ អន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ, ៥. ឈ្មោះ ស៊ុន ម៉ារ៉ាឌី ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ, ៦. ឈ្មោះ ណា រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករអ្នកទាំង០៦នាក់ មានទីលំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ, ៧. ឈ្មោះ ហាក់ ម៉េងឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ, ៨. ឈ្មោះ ទិន សុផានិត ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ (រងរបួស) និង៩. ឈ្មោះ នូ រ៉េន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ រងរបួសក្បាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

សមត្ថកិច្ចបន្តទៀតថា មូលហេតុដែលនាំឱ្យកើតអំពើហិង្សានេះ គឺបណ្ដាលមកពីក្រុមក្មេងទំនើងទាំងនេះជិះម៉ូតូប្រជែងឌឺដងដាក់គ្នា ខណៈពេលជនរងគ្រោះនាំគ្នាចេញពីលេងកម្សាន្តចំណុចក្បាលទឹក តំបន់រមណីយដ្ឋានទឹកឆា។

ក្រោយហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម បានចាត់កម្លាំងប៉ូលិសស្រុកព្រៃឈរ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រូច ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការស្រុក ព្រមទាំងកម្លាំងប្រចាំការគោលដៅ ចុះដល់កន្លែងកើតហេតុ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ចំណែក០២នាក់ទៀត បានរត់គេចខ្លួន ព្រមទាំងបានដកហូតនូវវត្ថុតាងរួមមានដាវចំនួន០១ និងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ៤នាក់និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋានស្រុកព្រៃឈរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកជនសង្ស័យពីរនាក់ផ្សេងទៀតសមត្ថកិច្ចកំពុងតែស្វែងរក យកមកអនុវត្តតាមនីតិវិធីច្បាប់៕

adverise with khmeread