ពោធិ៍សាត់ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងខ្នារបានសហការជាមួយប្រជាការពារ ចុះបង្រ្កាបក្មេងទំនើង០១ក្រុមមានគ្នា០៨នាក់ បានទៅអុកឡុកនៅវត្តព្រៃដំរី ស្ថិតនៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្ត ពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩ និង៤០នាទីយប់។
លោកវរសេនីយ៍ឯក នាង វុធ អធិការប៉ូលិសស្រុកបាកាន បានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះប៉ូលិសបានបង្រ្កាបនិងឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឡម តួ អាយុ២២ឆ្នាំ រស់នៅតាមុំ ឃុំមេទឹក ស្រុកបាកាន ដោយដកហូតបានដាវកែច្នៃ០១ដើម។ ឯមនុស្ស០៧នាក់ទៀត បានរត់គេចខ្លួនអស់ក្នុងនោះមាន០៥នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណគឺ១-ឈ្មោះ អា ខ្នុយ រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន, ២-ឈ្មោះ អា វឹន រស់នៅភូមិតាមុំឃុំមេទឹក ស្រុកបាកាន, ៣-ឈ្មោះ អា តុង រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន, ៤-ឈ្មោះ អា នឹត រស់នៅភូមិកោះខ្សាច់ ស្រុកបាកាន និង៥-ឈ្មោះ អា ប៉ុយ រស់នៅភូមិថ្មីឃុំត្រពាំងជង ស្រុកបាកាន និង០២នាក់ទៀតពុំស្គាល់ឈ្មោះ។
លោកអធិការបានបន្តថា ចំពោះមនុស្សនិងវត្ថុតាងត្រូវបានគេបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកបាកានដើម្បីចាត់ការតាមនីតិវិធី៕
