adverise with khmeread 7 small things

មនុស្សវិនិច្ឆ័យបុគ្គលិកលក្ខណៈរបស់អ្នកផ្អែកលើរឿងតូចៗទាំង ៧ នេះ

តាំងពីពេលដែលអ្នកបានជួបមនុស្សម្នាក់លើកដំបូងបំផុត អ្នកនឹងចង់វាយតម្លៃយ៉ាងលឿនថាតើរូបគេជាមនុស្សបែបណា និងមានបុគ្គលិកលក្ខណៈយ៉ាងដូចម្តេច។ នេះគឺជាហេតុផល ពេលដែលអ្នកចង់ស្វែងរកមើលគុណសម្បត្តិគួរឲ្យជឿជាក់មួយចំនួនដូចជា ភាពស្មោះត្រង់ សន្តានចិត្តល្អ និងភាពឆ្លាតវៃរបស់មនុស្សម្នាក់នោះ។ 

ការយកចិត្តទុកដាក់ចំពោះរឿងទាំងនេះអាចជួយអ្នកឲ្យវាយតម្លៃថាតើអ្នកនឹងចង់បន្តទំនាក់ទំនងស្និទ្ធល្មួតជាមួយនឹងមនុស្សម្នាក់នោះឬក៏អត់ផងដែរ។ 

ការវិនិច្ឆ័យចរិកលក្ខណៈបែបនេះអាចមានប្រយោជន៍ច្រើនក្នុងការសម្រេចចិត្តសំខាន់ៗ ដូចជាការបន្តចាប់យកទំនាក់ទំនងស្នេហា ការជួលបុគ្គលិក ឬការទទួលយកការងារធ្វើជាដើម។ នេះគឺជារបៀបដែលមនុស្សវិនិច្ឆ័យលើបុគ្គលិកលក្ខណៈរបស់អ្នក និងកំណត់ថាតើអ្នកជាមនុស្សបែបណា ដោយផ្អែកលើរឿងដូចខាងក្រោមនេះ។  

១- ការសរសេរដោយដៃរបស់អ្នក 
យោងតាមការសិក្សាមួយបានឲ្យដឹងថា របៀបដែលមនុស្សសរសេរ និងទំហំអក្សរដែលពួកគេសរសេរអាចប្រាប់អ្នកនូវរឿងជាក់លាក់មួយចំនួនអំពីមនុស្សម្នាក់នោះ។ យោងតាមការស្រាវជ្រាវដែលរៀបចំដោយក្រុមហ៊ុន National Pen Company គេបានបង្ហាញថា មនុស្សដែលសរសេរអក្សរតូចៗគឺជាមនុស្សដែលពូកែអៀន ពូកែប្រយ័ត្នប្រយែងផ្ចិតផ្ចង់ខ្លាំង និងឧស្សាហ៍ខាងការរៀនសូត្រណាស់ ខណៈមនុស្សដែលចូលចិត្តព្យាយាមទទួលបានការចាប់អារម្មណ៍ពីគេគឺសរសេរអក្សរធំៗ។ មនុស្សដែលហ្មត់ចត់លើរឿងគ្រប់យ៉ាងគឺចូលចិត្តសរសេរសង្កត់ខ្លាំងលើក្រដាស ខណៈអ្នកដែលសរសេរថ្នមៗនិងថើរៗលើក្រដាសគឺជាមនុស្សដែលមានចិត្តទន់ និងមនុស្សឆាប់ដាក់មនោសញ្ចេទនាណាស់។ 

២- ពណ៌ដែលអ្នកស្រឡាញ់
យោងតាមអត្ថបទមួយនៅលើវេបសាយ Psychology Today ពណ៌សម្លៀកបំពាក់ដែលអ្នកចូលចិត្តស្លៀកពាក់ ឬពណ៌ដែលអ្នកចូលចិត្តអាចនិយាយប្រាប់រឿងច្រើនណាស់អំពីអ្នក។ មនុស្សដែលឧស្សាហ៍ជ្រើសយកពណ៌ខ្មៅគឺជាមនុស្សឆាប់ដាក់មនោសញ្ចេទនា ពូកែខាងសិល្បៈ និងពូកែយកចិត្ដទុកដាក់យ៉ាងលំអិត ខណៈអ្នកដែលស្រឡាញ់ពណ៌ក្រហមរស់នៅក្នុងជីវិតពោរពេញដោយភាពស្វាហាប់ស្ទុះស្ទាក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ។ មនុស្សដែលស្រឡាញ់ពណ៌បៃតងគឺជាមនុស្សស្មោះត្រង់ និងមានសម្មានចិត្តអាណិតស្រឡាញ់ រីឯអ្នកដែលស្រឡាញ់ពណ៌សជាមនុស្សមានរបៀបរៀបរយ និងមានហេតុផល ហើយអ្នកដែលស្រឡាញ់ពណ៌ខៀវគឺជាមនុស្សដែលមានចិត្តនឹងធឹង ឆាប់ដាក់មនុស្សសញ្ចេទនា និងចេះកោតក្រែងអ្នកដទៃ។ 

៣- ការខាំក្រចកដៃរបស់អ្នក
អាកប្បកិរិយាធ្វើអ្វីមួយដដែលៗជាក់លាក់មួយចំនួនដូចជាការខាំក្រចកដៃជាដើមអាចនិយាយប្រាប់ច្រើនណាស់អំពីបុគ្គលិកលក្ខណៈរបស់អ្នក។ របៀបដែលរាងកាយរបស់អ្នកមានប្រតិកម្មទៅនឹងស្ថានភាពនានា មិនថាច្បូតសក់ ខាំក្រចកដៃ ឬអេះដៃអេះជើងនោះទេ គឺអាចបង្ហាញចេញយ៉ាងច្បាស់ថា អ្នកកំពុងខ្វះការអត់ធ្មត់ ខកចិត្ត ធុញទ្រាន់ និងមិនពេញចិត្តនឹងអ្វីមួយ។ ឧទាហរណ៍ ការខាំក្រចកដៃ។ យោងតាមការស្រាវជ្រាវមួយ គេបានលើកឡើងថា អ្នកដែលខាំក្រចកដៃតែងចង់ធ្វើជាមនុស្សដែលល្អឥតខ្ចោះ តែបង្កប់នូវការភ័យខ្លាច និងអារម្មណ៍តានតឹង។ 

៤- ស្បែកជើងរបស់អ្នក
យោងតាមពួកអ្នកចិត្តសាស្ត្រ អ្នកអាចវិនិច្ឆ័យមនុស្សម្នាក់ត្រូវម៉ាច់ដោយត្រឹមតែក្រឡេកមើលស្បែកជើងរបស់ពួកគេប៉ុណ្ណោះ។ យោងតាមអ្នកដឹកនាំស្រាវជ្រាវ លោក Omri Gillath មកពីសាកលវិទ្យាល័យ University of Kansas ការពិនិត្យត្រឹមតែតម្លៃ ស្តាយ ពណ៌ និងស្ថានភាពស្បែកជើង អ្នកអាចមានលទ្ធភាពទាយត្រូវ ៩០% អំពីបុគ្គលិកលក្ខណៈផ្ទាល់របស់មនុស្សម្នាក់នោះ ដូចជា ចំណូល និន្នាការនយោបាយ យ៉េនឌ័រ និងសូម្បីអាយុ។ 

៥- ភ្នែករបស់អ្នក
ភ្នែករបស់អ្នកគឺជាកញ្ចក់ឆ្លុះវិញ្ញាណរបស់អ្នក។ ភ្នែករបស់អ្នកអាចប្រាប់រឿងជាច្រើនអំពីអ្នក ដូចជា អ្វីដែលអ្នកកំពុងគិត និងកំពុងមានអារម្មណ៍ និងថាតើអ្នកជាមនុស្សមានល្បិចកល់ ឬជាមនុស្សស្មោះត្រង់។ យោងតាមការសិក្សានានា មនុស្សដែលមានភ្នែកខៀវគឺជាមនុស្សមិនងាយនឹងចុះសម្រុងជាមួយនោះទេ និងមានទំនោរជាមនុស្សប្រមឹកជាងមនុស្សដែលមានភ្នែកខ្មៅ។ រឿងមួយទៀតដែលភ្នែកអាចប្រាប់អ្នកបានគឺថា អ្នកជាមនុស្សខ្វះការគ្រប់គ្រងលើខ្លួនឯង និងមានឆន្ទៈទន់ខ្សោយ នៅពេលដែលអ្នកមិនអាចរក្សាការទាក់ទងដោយប្រើកែវភ្នែកសម្លឹងមើលចំដៃគូសន្ទនា។  

៦-​ ទំនៀងពេលរបស់អ្នក
ការដែលអ្នកមកលឿន ឬក៏យឺតសម្រាប់ការណាត់ជួប ឬការប្រជុំអាចបង្កើតឲ្យមានការចាប់អារម្មណ៍ ទាំងវិជ្ជមាន និងអវិជ្ជមានអំពីបុគ្គលិកលក្ខណៈរបស់អ្នក។ ការមកយឺតសម្រាប់ការណាត់ជួបដ៏សំខាន់មានន័យថាអ្នកបានបង្កើតការចាប់អារម្មណ៍អវិជ្ជមានអំពីបុគ្គលិកលក្ខណៈរបស់អ្នក ខណៈការមកលឿនសម្រាប់ការណាត់ជួបមានន័យថា អ្នកចេះកោតក្រែងពេលវេលារបស់អ្នកដទៃ និងជាមនុស្សមានរបៀប និងមានការជម្រុញទឹកចិត្តខ្លួនឯងយ៉ាងខ្ពស់។ 

៧- ការចាប់ដៃរលាក់របស់អ្នក (បង់សួរ)
គេបានរកឃើញថា មនុស្សដែលចាប់ដៃបង់សួរខ្លាំងស្តែងចេញនូវភាពជឿជាក់ និងឆ្លុះបញ្ចាំងពីអត្តចរិករឹងប៉ឹង និងប្រកបដោយភាពជឿជាក់។ មនុស្សបែបនេះក៏ទំនងជាប្រភេទមនុស្សរីករាយរាក់ទាក់ មនុស្សដែលហ៊ានបង្ហាញអារម្មណ៍របស់ខ្លួនចេញមកក្រៅតែមិនឆាប់បង្ហាញអារម្មណ៍រំភើបនោះទេ។ 

ផ្ទុយមកវិញ មនុស្សដែលចាប់ដៃបង់សួរខ្សោយគឺជាមនុស្សដែលខ្វះការជឿជាក់ និងតែងតែចង់ចាកចេញពីបរិយាកាសប្រកួតប្រជែងឲ្យបានឆាប់។ គ្រាន់តែការចាប់ដៃមួយមុខគត់ក៏អាចធ្វើឲ្យគេដឹងផងដែរថាអ្នកជាមនុស្សសោះកក្រោះ (ចាប់រលាក់ឆ្គងៗ) ឬជាមនុស្សរួសរាយ (ចាប់រលាក់ដោយក្តីពេញចិត្តមិនឆ្គាំឆ្គង)៕ 

adverise with khmeread

មតិយោបល់