adverise with khmeread Index

ទាស់ពាក្យសម្តីគ្នាឈានកាប់គ្នានិងបាញ់សម្លាប់ ប្រធានភូមិម្នាក់របួស៤នាក់

    ភ្នំពេញ ៖ សមត្ថកិច្ចបានប្រាប់ថា ក្រោយករណីទាស់ទែងបានកើតឡើងបន្តិច បន្តួចមនុស្សម្នាក់ត្រូវបានគេបាញ់សម្លាប់ដោយគេដឹងថាជនរងគ្រោះជាមេភូមិ និងយុវជនម្នាក់ត្រូវជាកូន ក្រៅពីនោះជនដៃដល់ជាមន្រ្តីប៉ូលិសម្នាក់និងបុរសត្រូវឃាត់ខ្លួន។
     អំពើបាញ់សម្លាប់មនុស្សនៅជិតស្ថានទូតចិន ដែលមានចម្ងាយប្រមាណជាង១០០០ម៉ែត្រនេះ បានកើតឡើងនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ធ្នូ ២០១៥ ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ក្រោយពីភាគីម្ខាងបានយកដាវទៅកាប់លើភាគីម្ខាងទៀត បន្ទាប់ពីមានទំនាស់ ។
     ប៉ូលិសបានឲ្យដឹងថា លោក ជុគ ឡាយ អាយុ៦២ឆ្នាំ ជាមេភូមិ៤ បានស្លាប់
ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងនោះមានកូនប្រុស ឈ្មោះ ឡាយ រិទ្ធី អាយុ៣០ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ និងឈ្មោះ ប៊ុន លេឿន អាយុ១៨ឆ្នាំ របួសធ្ងន់ ពេលនេះកំពុងសង្រ្គោះនៅមន្ទីពេទ្យរុស្ស៊ី ។
    ប៉ូលិសបន្តថា ក្រៅពីមនុស្ស៣នាក់រងរបួសនិងស្លាប់ ក៏មានមនុស្សម្នាក់ផ្សេងទៀតរបួសធ្ងន់ផងដែរ ក្នុងនោះ ត្រូវបានគេស្គាល់ថា ឈ្មោះ កែវ វណ្ណារិទ្ធ អាយុ២៧ឆ្នាំ ពេលនេះកំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយជនរងគ្រោះម្នាក់នេះ ត្រូវបានគេអះអាងថា ជាដៃដល់ក្នុងការបាញ់សម្លាប់មេភូមិហើយជាមន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃផងដែរ។
   បើតាមសមត្ថកិច្ចក្រោយកើតហេតុ ប៉ូលិសបានឃាត់ខ្លួនមនុស្សម្នាក់ផ្សេងទៀត ឈ្មោះ កែវ សុវណ្ណារ៉ា អាយុ៣៤ឆ្នាំ ពេលនេះកំពុងសួរនាំនៅអធិការដ្ឋានប៉ូលិសខណ្ឌចំការមន ។
   យោងទៅតាមសាក្សីនៅជុំវិញកន្លែងកើតហេតុប៉ូលិសបាននិយាយថា ករណីនេះគឺផ្តើមចេញពីទំនាស់រវាងភាគីខាងមេភូមិ (អ្នកស្លាប់) និងមន្រ្តីប៉ូលិស ពោលគឺមុនពេលកើតហេតុ ភាគីខាងមេភូមិ បាននាំកូននិងចៅដែលមានផ្ទះនៅចម្ងាយប្រមាណជាង១០០ម៉ែត្រ ស្ថិតនៅផ្ទះលេខ២១៤ ផ្លូវ៣៥៨ មករករេឿងមន្រ្តីប៉ូលិសដល់ផ្ទះដោយដៃកាន់ដាវចំនួន២ដើមមកជាមួយផង។
    ពេលនោះភាគីមេភូមិបានកាប់ទៅលើមន្រ្តីប៉ូលិសជាច្រើនកាំបិត ទើបធ្វើឱ្យមន្រ្តីប៉ូលិសរូបនេះ បានដកកាំភ្លើងពីចង្កេះបាញ់ប្រហារអស់មួយបង់ទៅលើក្រុមគ្រួសារមេភូមិ បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់។
   បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះគឺផ្តើមចេញពីការជំពាក់លុយថ្លៃ
តអំពូលភ្លើងនិងខ្សែភ្លើង ហើយមុនពេលកើតហេតុ គឺភាគីទាំងពីរបានឈ្លោះប្រកែកគ្នា បន្ទាប់មកក៏កាប់និងបាញ់សម្លាប់តែម្តង ។
  ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតដាវ២ដើមកាំភ្លើងខ្លី១ដើមម៉ាក បេអាតា រួមនិងធ្វើការពិនិត្យបន្ថែមជុំវិញកន្លែងកើតហេតុ ៕

 

adverise with khmeread

មតិយោបល់