មិនមែនថតកុននោះទេ, គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយរថយន្តរួចហោះទើរលើរថយន្ត

ប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយរថយន្ត បណ្តាលឱ្យយុវជនម្នាក់ហោះផ្លោងទើរលើរថយន្តរងរបួសធ្ងន់ នៅចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ម្នាក់កើតឡើង កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា អ្នកបើកបររថយន្តឈ្មោះ អឿ សំអុល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមណ្ឌលគីរី សង្កាត់ស្ពានមានជ័យ ក្រុងមនោរម្យ ខេត្តមណ្ឌលគីរី បើករថយន្តម៉ាក Camry ពណ៌ទឹកប្រាក់ ផលិតឆ្នាំ2000 ពាក់ស្លាកលេខ 2A-8409 មណ្ឌលគីរី (ខូចខាតស្រាល)។

លុះដល់ចំណុចខាងលើក៏បុកជាមួយ ម៉ូតូម៉ាក Honda dream ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HY-1846 បើកបរម៉ូតូឈ្មោះ នឿន នីគូ អាយុ ១៥ ឆ្នាំភូមិ អូរតាវ៉ៅ សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិនរងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។ មូលហេតុបណ្ដាលមកពីយានយន្តទាំង២គ្រឿងបើកលឿនពេក។

បន្ទាប់មកសមត្ថកិច្ចបានចុះវាស់វែងយកយានយន្តទាំង២គ្រឿងទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ៕

adverise with khmeread