បុរសម្នាក់ចាប់រំលោភនាងគនៅគុម្ពចេកបានសម្រេចត្រូវបានកម្លាំងអាវុធហត្ថវ៉ៃខ្នោះ

រតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួនរួចបញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០ ពីបទរំលោភសេពសន្ថវៈបានសម្រេចលើក្មេងស្រីពិការភាព (គ) ក្នុងគុម្ពចេកកាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ 

មន្ត្រីងាវុធហត្ថនិយាយថា ជនសង្ស័យ ឈ្មោះ ព្រឹម អេន ហៅមើម អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចម្ការចេកក្រុមហ៊ុនខាងលើ មានទីលំនៅបណ្តោះអាសន្ននៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះអាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាមជានារីក្រមុំពិការភាព(គ) មានទីលំនៅបណ្តោះ អាសន្នក្នុងភូមិឃុំកើតហេតុខាងលើផងដែរ។

ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើក្មេងស្រីរងគ្រោះរហូតបានសម្រេច នៅវេលាម៉ោង៣រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចគុម្ពចេក ក្នុងការដ្ឋានទី៦ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

ក្រោយពីទទួលបណ្តឹងផ្ទាល់មាត់ពីម្តាយជនរងគ្រោះ កម្លាំងជំនាញក៏បានចុះធ្វើអន្តរាគមន៍ភ្លាម ដោយធ្វើការឃាត់ខ្លួនជនសង្ស័យនាំមក កាន់ទីបញ្ជាការកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំរួចទើបបញ្ជូនទៅជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread