តាកែវ ៖ មានករណីបុរស៣នាក់ រាយខ្សែភ្លើងឆក់យកសត្វកណ្តុរ បណ្តាលឱ្យឆក់ក្មេងប្រុសម្នាក់ស្លាប់កើតឡើង ត្រង់ចំណុចវាលស្រែប្រាំង ស្ថិតនៅក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ សាន គឹមសៀន ភេទប្រុស អាយុ១២ឆ្នាំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើស្រាវជ្រាវ ករណីនេះរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់រួមមាន ឈ្មោះ ហេង ណាក់ ភេទប្រុស អាយុ៣២ឆ្នាំ,ឈ្មោះឈឹម ផល្លា ភេទប្រុស អាយុ៤៦ឆ្នាំ និងឈ្មោះ លី រឿន ភេទប្រុស អាយុ៣៧ឆ្នាំ ពួកគេទាំង៣នាក់ស្នាក់នៅ ភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បន្ទាប់មកប៉ូលិសបាននាំមកកាន់អធិការដ្ឋានប៉ូលិសស្រុកព្រៃកប្បាស ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕
