adverise with khmeread 1

Taylor Swift ឈ្នះ​ពានរង្វាន់​នៅ​កម្មវិធី iHeart Radio Awards និង​ពោល​ពាក្យ​ផ្អែម​ដូច​ទឹកឃ្មុំ​ដាក់​មិត្ត​ប្រុស​

​    ​Taylor Swift បានឈ្នះ​ពាន់រង្វាន់​មួយចំនួន​នៅ​កម្មវិធី iHeart Radio Music Awards កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

​    ​នាង​បាន​សម្ដែង​ការកោតសរសើរ​ទៅ​មិត្ត​ប្រុស​របស់​នាង​គឺ​លោក Adam នៅពេលដែល​នាង​ប្រមូលបាន​ពាន​មួយចំនួន​ក្នុងចំណោម​ពាន​ទាំងអស់​នៅ​កម្មវិធី​នោះ​។​

​    ​តារាចម្រៀង​ស្រី​រូបនេះ​បាន​ប្រើ​ឈ្មោះ​ពិត​របស់​មិត្ត​ប្រុស​នាង គឺ​លោក Calvin Harris (Adam) នៅពេល​នាង​ផ្ដល់​សុន្ទរកថា បន្ទាប់ពី​ការទទួលពាន​សម្រាប់​ការប្រគុំ​តន្ត្រី​ល្អ​ជាងគេ​ពី Justin Timberlake នៅ​វេទិកា Inglewood រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​    ​នាង​បាន​និយាយថា "​នេះ​ជា​លើកដំបូង​ហើយ​ដែល​ខ្ញុំ​មាន​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ទៅផ្ទះ​ជាមួយគ្នា នៅពេល​ស្ងាត់​ការចាប់អារម្មណ៍​ពី​ហ្វូងមនុស្ស និង​នៅពេល​អ្នកគាំទ្រ​បាននាំគ្នា​ចេញទៅ​អស់​។ ដូច្នេះ ខ្ញុំ​ចង់​និយាយ​អរគុណ​មិត្ត​ប្រុស Adam សម្រាប់​រឿងនេះ​។ អូន​ស្រឡាញ់​បង​ខ្លាំងណាស់​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់