អ្នកឆ្លងកូវីដ១៩នៅឥណ្ឌាកើនឡើងដល់ ៥ លាននាក់

ការឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ទៅប្រាំលាននាក់កាលពីថ្ងៃពុធទី១៦កញ្ញា ខណៈដែលប្រេសិតម្នាក់របស់អង្គការសុខភាពពិភពលោកបានព្រមានថាជំងឺរាតត្បាតនេះគឺ "នៅតែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះ"។

ករណីទូទាំងពិភពលោកបានឈានដល់ ៣០លានករណីយ៉ាងឆាប់រហ័ស ដោយមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ជាង ៩៣០.០០០នាក់ សេដ្ឋកិច្ចពិភពលោកត្រូវបានបំផ្លិចបំផ្លាញ ហើយប្រទេសនានាកំពុងព្យាយាមទប់ស្កាត់នឹងជំងឺនេះ។

ឥណ្ឌាដែលមានប្រជាជន ១,៣ពាន់លាននាក់ ត្រូវបានរាយការណ៍ពីករណីករណីប្រចាំថ្ងៃខ្ពស់បំផុតមួយចំនួននៅលើពិភពលោកនាពេលថ្មីៗនេះ ខណៈពេលដែលប្រេសិតពិសេសរបស់អង្គការសុខភាពពិភពលោកបានពិពណ៌នាអំពីស្ថានភាពរាតត្បាតជាសកលថាជារឿង "គួរឱ្យរន្ធត់" និង "អាក្រក់បំផុត"។

លោក David Nabarro បានប្រាប់សមាជិកសភាអង់គ្លេសថា "វាអាក្រក់ជាងរឿងប្រឌិតបែបវិទ្យាសាស្ត្រអំពីរោគរាតត្បាតទៅទៀត។ រឿងនេះពិតជាធ្ងន់ធ្ងរណាស់ យើងមិនទាន់សូម្បីតែស្ថិតនៅពាក់កណ្តាលផ្លូវនៅឡើយ។ យើងគឺកំពុងតែស្ថិតនៅការចាប់ផ្តើមរបស់វានៅឡើយទេ"។

ការរីករាលដាលនៃវីរុសនេះបានស្ទុះខ្លាំងនៅក្នុងតំបន់ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកដូចជាប្រទេសឥណ្ឌាជាដើម ដែលការឆ្លងថ្មីបំផុតរាប់លានករណីត្រូវបានរកឃើញក្នុងរយៈពេលតែ ១១ថ្ងៃប៉ុណ្ណោះ៕ ប្រភព ៖ Bangkok Post

adverise with khmeread