បុរសម្នាក់ភ្ញាក់ផ្អើលជាខ្លាំង ដែលរកឃើញ iPhone មានរូបស៊ែលហ្វ៊ីរបស់ស្វា ក្រោយវាលួចទៅមិនចេះប្រើបោះចោលក្នុងព្រៃ

បុរសម្នាក់ដែលបានបាត់ទូរស័ព្ទរបស់គាត់ មិននឹកស្មានដល់ថាចោរ គឺជាសត្វស្វានោះទេ។

នៅពេលលោក Zackrydz Rodzi រកទូរស័ព្ទពេញផ្ទះហើយរកមិនឃើញក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី គាត់នឹកស្មានថាមានមនុស្សលួចវាទៅពេលគាត់កំពុងគេងលក់កាលពីថ្ងៃសុក្រ ទី១១ កញ្ញា។

យ៉ាងណាមិញ គ្មានសញ្ញានៃការហែកផ្ទះចូលពីសំណាក់ចោរទេ។ ហើយប្រសិនបើទូរស័ព្ទរបស់គាត់ត្រូវបានចោរលួចមែននោះ និស្សិតវ័យ២០ឆ្នាំនោះនិយាយលេងថា "ហេតុអ្វីបានចោរនោះទុកស្រោមទូរស័ព្ទក្រោមគ្រែ និងដោះយកតែទូរស័ព្ទ?"។

បន្ទាប់មក Zackrydz បានបន្តស្វែងរកទូរស័ព្ទតាមរយៈកម្មវិធី Find My iPhone ប៉ុន្ដែទូរស័ព្ទនោះអត់អនឡាញ និងការតេទៅលេខទូរស័ព្ទរបស់គាត់ គឺជាក្ដីសង្ឃឹមចុងក្រោយ។

ការប្រឹងប្រែងរបស់គាត់បានជោគជ័យនៅថ្ងៃបន្ទាប់ បន្ទាប់ពីគាត់ឮសំឡេងរោទិ៍ចេញពីព្រៃក្បែរផ្ទះគាត់។ ហើយគាត់ក៏រកឃើញទូរស័ព្ទរបស់គាត់ប្រឡាក់សុទ្ធតែដីនៅក្បែរដើមត្នោត។

ដោយចង់ដឹងថាអ្វីកើតឡើងចំពោះទូរស័ព្ទរបស់គាត់ Zackrydz បានបើកកាមេរ៉ាទូរស័ព្ទ និងរកឃើញស្វាមួយក្បាលមើលក្នុងកាមេរ៉ាទូរស័ព្ទនោះ៕

adverise with khmeread