រថយន្តបើកបុកកុមារាម្នាក់ស្លាប់នៅក្នុងបរិវេណវត្តចំពុះក្អែកក្នុងថ្ងៃកាន់បិណ្ឌ១៤

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និង ក្មេងដើរកើតឡើង នៅថ្ងៃពុធទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ និង៤៥នាទីត្រង់ចំណុចក្នុងបរិវេណវត្តចំពុះក្អែក ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បណ្តាលឱ្យកុមារាម្នាក់ស្លាប់។

សមត្ថកិច្ចនិយាយថា រថយន្តបង្កម៉ាក Highlander ពណ៌សមិនស្គាល់ស្លាកលេខ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ពេលគ្រោះថ្នាក់រួចបានដឹកក្មេងយកមកមន្ទីរពេទ្យបង្អែកច្បារអំពៅរួច បានបើករថយន្តរបស់ខ្លួនរត់គេចចេញទៅបាត់ ដោយធ្វើដំណើរក្នុងបរិវេណវត្តចំពុះក្អែកទិសដៅពីជើងទៅត្បូង។

លុះដល់ត្រង់ចំណុចកើតហេតុខាងលើបានបុកក្មេងដើរមកពីទិសខាងកើតទៅលិច ក្មេងដើរឈ្មោះផល ពិសិដ្ឋ ភេទប្រុសអាយុ០១ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសិរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញស្លាប់នៅកន្លែងកើតហេតុ។ សពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោកការវាស់វែងនិង ពិនិត្យកន្លែងកើតហេតុប៉ូលិសសន្និដ្ឋានបានថា ក្មេងស្ថិតលើការគ្រប់គ្រងរបស់មាតាបិតា, អ្នកបើករថយន្តបើកខ្វះការប្រុងប្រយ័ត្ន៕

adverise with khmeread