បុរសជនជាតិអ៊ីស្រាអ៊ែលស្លាប់ម្នាក់ដេកស្លាប់នៅសណ្ឋាគារភើវីលៀន

ភ្នំពេញ ៖ មានករណីបុរសជនជាតិអ៊ីស្រាអ៊ែលស្លាប់ម្នាក់ដេកស្លាប់បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១ និង ១០ នាទីរសៀល នៅចំណុចសណ្ឋាគារភើវីលៀន បន្ទប់លេខ ០៣ ជាន់ទីផ្ទាល់ដី ផ្ទះលេខលេខ២២៧ ផ្លូវលេខ១៩ ភូមិ០៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចនិយាយថា អត្តសញ្ញាណសពឈ្មោះ Hadad Ronen ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិអ៊ីស្រាអ៊ែល មុខរបរទេសចរណ៍ ស្នាក់នៅក្នុងផ្ទះសំណាក់កើតហេតុខាងលើ កាន់លិខិតឆ្លងដែន លេខ23575281។

សាក្សីឈ្មោះ HAI UZINEIMAN ភេទប្រុស ឆ្នាំកំណើត ១៩៥៧ ជនជាតិអ៊ីស្រាអ៊ែល ជាមិត្តភក្តិសព បានបំភ្លឺថា នៅថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨ និង៥០នាទី ខ្ញុំបាទ បានទទួលទូរស័ព្ទពីមិត្តភក្តិឈ្មោះ HADAD RONEN ភេទប្រុស អាយុ៦១ឆ្នាំ បានប្រាប់ខ្ញុំថា «ខ្លួនមានអាការ:មិនស្រួលខ្លួន»។

សាក្សីដដែលបន្តថា លុះដល់ថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៩ ខ្ញុំបានទូរស័ព្ទរកឈ្មោះ HADAD RONEN វិញតែមិនមានការឆ្លើយតប ខ្ញុំក៏បានមកដល់សណ្ឋាគារភើវីលៀន ហើយបានចូលទៅក្នុងរកមិត្តភក្តិឈ្មោះ HADAD RONEN ស្នាក់នៅបន្ទប់លេខ ០៣ ជាន់ផ្ទាល់ដី ហើយបានគោះទ្វារបន្ទប់តែគ្មានអ្នកបើក ទើបខ្ញុំមកហៅបុគ្គលិកសណ្ឋាគារឱ្យជួយយកកូនសោដើម្បីបើកទ្វារបន្ទប់ឱ្យ។ ពេលបើកទ្វារមកក៏ឃើញមិត្តភក្តិខ្ញុំដេកនៅលើគ្រែពូក រួចខ្ញុំបានដាស់ និង អង្រួនតែគាត់មិនដឹងខ្លួន ហើយក៏បានទាក់ទងទៅឡានពេទ្យកាល់ម៉ែត។ នៅពេលគ្រូពេទ្យមកដល់ បានពិនិត្យហើយប្រាប់ខ្ញុំវិញថា មិត្តភក្តិរបស់ខ្ញុំបានស្លាប់បាត់ហើយ។ ឈ្មោះ HADAD RONAN តែងតែជក់បារីរៀងរាល់ថ្ងៃ។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់គ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយប៉ូលិសការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្ត ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ូលិសការិយាល័យសើបអង្កេត និងអនុវត្តន៍និតិវិធិផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។

ជាលទ្ធផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស និងលោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្នបានបញ្ជាក់ថា «ស្លាប់ដោយសារគាំងបេះដូង(អាចបណ្ដាលមកពីជំងឺបេះដូង)»។ សម្ភារៈជនរងគ្រោះសមត្ថកិច្ចរក្សាទុក។ ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានដឹកយកសាកសពទៅរក្សាទុកនៅសាលតម្កល់សពនៃមន្ទីរពេទ្យខ្មែរសូវៀត៕

adverise with khmeread