ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុង​សំរោង

ឧត្តរមានជ័យ​ ៖​ កម្លាំង​ប៉ូលិស​ក្រុង​សំរោង​ បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​០១​ករណី​ ដោយឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់​ សង្កាត់​កូន​គ្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ កាលពី ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង៤ល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ​ រ័​ត្ន​ វិ​ឈួ​យ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ដើម​ជ្រៃ​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ និង​ឈ្មោះ​ រឿ​ន​ ពិសី​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ចំការ​ចេក​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​។ ​វត្ថុ​តាង​ដកហូត​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ICE​ ហៅ​ម៉ា​ទឹក​ក​ ចំនួន​០១​កញ្ចប់​ និង​ម៉ូតូ​ម៉ាក​វ៉េវ​ ចំនួន​០១​ គ្រឿង​។​

ចំពោះ​ករណី​ខាងលើ​ កម្លាំងប៉ូលិស​ការិយាល័យ​ជំនាញ​រៀបចំ​ការ​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធីច្បាប់​៕


 

adverise with khmeread