ម៉ូតូ​បុក​ជាមួយគោយន្ត​កន្ត្រៃ​នៅពេល​យប់ស្លាប់ម្នាក់នៅស្រុក​ទឹកផុស​

កំពង់ឆ្នាំង ​៖ មានហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ រវាង​ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​នៅពេល​យប់កើត​ឡើង​នៅ​ថ្ងៃទី ១៥ ខែ កញ្ញា​ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​លេខ ១៥០បេចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២៤​និង​២៥ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ដំ​រិ​ប ឃុំអភិវឌ្ឍន៍ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមនុស្សម្នា​ក់បាន​ស្លាប់​។

សមត្ថកិច្ចនិយាយថា ​គ្រោះថ្នាក់​ចរាចរណ៍កើតឡើង​នេះ​បាន​កើតឡើង​រវាង​គោយន្ត​កន្ត្រៃ​ និង​ម៉ូតូ​ដែលយានយន្ត​ទាំង​២​គ្រឿង​បើកបរ​ក្នុង​ដំណើរ​ខ្វែង​ទិស​គ្នា​ ហើយភាគីម៉ូតូ​ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1A-8332 បើកបរ​ដោយ​ឈ្មោះ ព្រឿង វ៉ា​ឃិត ភេទ​ប្រុស អាយុ១៩​ឆ្នាំ​រស់នៅ​ភូមិ​ទឹក​ជុំ​ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស​។ ​ដោយឡែក​គោយន្ត​កន្ត្រៃ​បើក​ឡើង​មកលើ​ថ្នល់​កៅស៊ូ​ស្រាប់តែ​ម៉ូតូ​ក៏​បើក​បុក​ដៃ​គោយន្ត​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​ចូល​ខាងក្រោម​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​ស្លាប់​តែម្តង។

ក្រោយពេល​កើតហេតុ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​បាន​រត់​គេចខ្លួនបាត់​។ ​វត្ថុតាង​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​​ស្រុក​ទឹកផុស​បាន​នាំយកមក​រក្សាទុក​បណ្តោះ​អាស​ន្ត​ នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ទឹកផុស ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕

adverise with khmeread