វៀតណាមគ្រោងជម្លៀសប្រជាជនជាង ១ លាននាក់ ខណៈព្យុះ Noul ជិតមកដល់

អាជ្ញាធរក្នុងតំបន់ចំនួន៤របស់ប្រទេសវៀតណាម កំពុងមានផែនការជម្លៀសប្រជាជនជាង១,១លាននាក់ នៅពេលព្យុះ Noul បោះពួយក្នុងល្បឿនលឿនសំដៅទៅកាន់ដីគោក។ នេះយោងតាមកាសែត Toui Tre News សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី១៧កញ្ញា។

គណៈកម្មាធិការកណ្តាលដឹកនាំទិសដៅសម្រាប់ការការពារនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវៀតណាម បានរៀបចំការប្រជុំមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីត្រៀមឆ្ពោះទៅរកវិធីសាស្រ្តសម្រាប់ទប់ទល់ព្យុះ Noul ដែលជាព្យុះទី៥ ដែលវាយប្រហារប្រទេសវៀតណាមនៅឆ្នាំនេះ។

អាជ្ញាធរនៅខេត្ត Quang Binh, Quang Tri, និង Thua Thien-Hue ក៏ដូចជានៅទីក្រុងដាណាងភាគកណ្តាលត្រូវបានគេរំពឹងថា នឹងជម្លៀសប្រជាជនចំនួន ២៩៥.៨៥៩គ្ រួសារដែលមានចំនួនសរុប ១,១៧លាននាក់ ប្រសិនបើល្បឿនខ្យល់ឈានដល់ចន្លោះ ៩០គីឡូម៉ែត្រ និង ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

អង្គភាពយោធា និងឆ្មាំព្រំដែន នឹងប្រមូលកម្លាំង ២៥៦.០០០នាក់ និងរថយន្ត ២.៦០០គ្រឿងក្នុងប្រភេទចម្រុះ ដើម្បីជួយអ្នកស្រុកក៏ដូចជាបេសកកម្មស្វែងរក និងជួយសង្គ្រោះផងដែរ៕ 

adverise with khmeread