adverise with khmeread 1

​គ្រូ Man Utd ថា គាត់​កំពុង​សម្លឹងមើល​ចំណាត់ថ្នាក់​ទី​បី​

​    ​លោក Louis van Gaal កំពុង​ដាក់​គោលដៅ​យក​ចំណាត់​ទី​បី​ខណៈ​គាត់​បាន​ទស្សន៍ទាយ​ថា សមត្ថភាព​ក្រុម​បិសាច​ក្រហម Manchester United ដើម្បី​ឈ្នះ​ការប្រកួត​ដែល​មើលទៅ​មិនអាច​ទៅរួច​នេះ នឹង​ជំរុញ​ពួកគេ​ទៅក្នុង​តំបន់​បាល់ទាត់ Champions League​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​និយាយថា "​ខ្ញុំ​បាន​និយាយ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​បន្ទាប់​ពី​ការប្រកួត​ថា វា​ពិតជា​សំខាន់​ណាស់​ដើម្បី​ឈ្នះ បើ​មិន​ដូច្នោះ​ទេ ជ័យជម្នះ​ទៅលើ​ក្រុម Manchester City គឺ​គ្មាន​ន័យ​។ យើង​តាម​ប្រកៀក City តែមួយ​ពិន្ទុ​។ យើង​តាម​ប្រកៀក Arsenal តែ​ប្រាំ​ពិន្ទុ​"​។​

​    ​គាត់​បាន​និយាយ​យ៉ាង​មាន​ជំនឿ​ចិត្ត​ថា "​យើង​ត្រូវ​លេង​ជាមួយ Tottenham ប៉ុន្តែ​វា​មិនមែនជា​ការប្រកួត​ងាយស្រួល​នោះទេ តែ​ជាទូទៅ​យើង​លេង​បាន​យ៉ាង​ល្អជា​មួយក្រុម​កំពូល​។ ប្រសិនបើ​យើង​បន្ត​បែបនេះ​ទៀត ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​។ ទម្រង់​លេង (​បច្ចុប្បន្ន​) នេះ​មិនមែនជា​ទម្រង់​លេង​ល្អ​បំផុត​នោះទេ ព្រោះ​ខ្ញុំ​គិតថា យើង​មិនបាន​លំហែកាយ​គ្រប់គ្រាន់ ហើយ​យើង​មាន​ថ្ងៃ​តិចតួច​ណាស់​ដើម្បី​រៀបចំខ្លួន​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់