បង្ហាញមុខជនសង្ស័យប្រុសស្រី៧នាក់ពាក់ព័ន្ធគ្រឿងញៀន

កំពង់ចាម ៖ ជនសង្ស័យ៧នាក់ត្រូវបានប៉ូលិសបង្ហាញមុខ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីត្រូវបានបង្ក្រាបដោយកម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ជាមួយប៉ូលិសជំនាញស្រុកជើងព្រៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនបាន ០២ករណី ដោយវិធានញុះញង់។

ប៉ូលិសនិយាយថា ជនសង្ស័យ៧នាក់រួមមាន ១.ឈ្មោះ ឆេង ឆីត ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្មៅល្អិត ឃុំព្រៃចារ ស្រុកជើងព្រៃ, ២.ឈ្មោះ ស៊ុន សៃ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ, ៣.ឈ្មោះ អ៊ូក គឹមសាន ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ, ៤.ឈ្មោះ ឆន ប៊ុននី ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃចារក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ, ៥.ឈ្មោះ សឿ សុខលុច ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងត្នោត ឃុំសូសែន ស្រុកព្រៃឈរ, ៦.ឈ្មោះ ចន ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិង៉ូង ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និង៧.ឈ្មោះ ស្ដើង អាន ភេទស្រី អាយុ២៨ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិអូរតាសែង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

ប៉ូលិសបន្តថា ការចាប់ខ្លួនយោងតាមដីកាបង្គាប់អោយចាប់ខ្លួនដីកាលេខ ៤៥៨៨ ត.ព្រ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ហត្ថលេខាដោយលោក លី ម៉ារីណា ចៅក្រមជំនុំជម្រះនៃសាលាដំបូង ខេត្តកំពង់ចាម ដែលត្រូវផ្ដន្ទាទោសពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិរោងចក្រ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០១កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៧គ្រឿង៕


 

adverise with khmeread