ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកទ្រាំង

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសជំនាញស្រុកទ្រាំងបានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ត្រឡាច បានចុះល្បាតតាមគោលដៅសំខាន់ៗនៅវេលាម៉ោង៤ និង២០នាទីល្ងាច បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់នៅលើផ្លូវជាតិលេខ១២៦C នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង តាកែវ នាថ្ងៃព្រហស្បត៍ទី១៧ ខែកញ្ញាឆ្នាំ២០២០។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១. ឈ្មោះ អង ចេក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និង២.ឈ្មោះ ផង ជិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់រស់នៅភូមិអង្កាញ់ឃុំដូងខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវ។ ចាប់យកសម្ភារ:បានរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួនបីកញ្ចប់តូច ម៉ូតូមួយគ្រឿងនិងទូរស័ព្ទដៃមួយគ្រឿង។

ករណីនេះសមត្តកិច្ចបានធ្វើការសាកសួរនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕


 

adverise with khmeread