ភ្លៀងខ្លាំងហូរទឹកកួចយកក្មេងស្រីអាយុ១ខួប៨ខែបណ្តាលឱ្យស្លាប់នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ អាជ្ញាធរនិងសមត្ថកិច្ចបានខិតខំស្វះស្វែងរកឃើញសាកសពក្មេងស្រីម្នាក់ដែលបាត់ខ្លួនកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្តូងថ្ម និង ឃុំសំរ៉ុង ទឹកភ្លៀងបានហូរកាត់លិចលំនៅដ្ឋានជាច្រើនខ្នង និង បណ្តាលឱ្យបាត់ក្មេងស្រីម្នាក់ឈ្មោះ វុទ្ធី ស្រីនី អាយុ១ខួប ៨ខែ ទីលំនៅភូមិចុងអូរ ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនិយាយថា ក្មេងស្រីខាងលើត្រូវបានទឹកហូរកួចយកទៅ ខណៈដែលឪពុករបស់ក្មេងរងគ្រោះឈ្មោះ វុទ្ធី កុយ អាយុ២៣ឆ្នាំ បានលើកក្មេងរងគ្រោះឱ្យផុតពីផ្ទៃទឹកតែរអិលដៃក៏ធ្លាក់ចូលទឹក។ សាកសពក្មេងស្រីរងគ្រោះ បានរកឃើញឆ្ងាយពីផ្ទះប្រមាណជាង៣០០ម៉ែត្រ។ ចំណែកផ្ទះរបស់គ្រួសារក្មេងស្រីរងគ្រោះបានខូចខាតអស់ទាំងស្រុង។

សមត្ថកិច្ចបន្តថា នៅខេត្តព្រះសីហនុ បានទទួលរងនូវឥទ្ធិពលព្យុះទី១១ ឈ្មោះ «នូល» ហើយធ្វើឱ្យតំបន់មួយចំនួន ក្នុងស្រុកព្រៃនប់រងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀងដ៏ធំទឹកហូរយ៉ាងខ្លាំង៕

adverise with khmeread