អង្គការ WTO សម្រេចថាពន្ធរបស់ត្រាំលើទំនិញចិន​ រំលោភច្បាប់ពាណិជ្ជកម្មពិភពលោក តែសេចក្តីសម្រេចនេះគ្មានឥទ្ធិពលអ្វីទាំងអស់

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ពន្ធរបស់សហរដ្ឋអាមេរិក ដែលដាក់ទៅលើទំនិញចិនដោយប្រធានាធិបតីដូណាល់ ត្រាំក្នុងសង្គ្រាមពាណិជ្ជកម្មរបស់គាត់ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង គឺរំលោភលើច្បាប់អន្តរជាតិ។

ក្រុមប្រឹក្សាអ្នកជំនាញផ្នែកពាណិជ្ជកម្មមានមនុស្ស ៣ រូបបានធ្វើសេចក្តីសម្រេចនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានដាក់ពន្ធជាឯកតោភាគីលើការនាំចូលរបស់ចិនដែលមានតម្លៃជាង ៣៥០ ពាន់លានដុល្លារអាមេរិកដែលលោកនិយាយថាឆ្លើយតបនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌របស់ប៉េកាំង។

ខណៈដែលសេចក្តីសម្រេចនេះបានពង្រឹងជំហររបស់ចិននៅក្នុងសង្គ្រាមពាណិជ្ជកម្ម វាគ្មានឥទ្ធិពលអ្វីទាំងអស់។ កាលពីខែធ្នូ លោកត្រាំបានរារាំងរាល់ការតែងតាំងថ្មីៗទាំងអស់នៅតុលាការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ដោយធ្វើឱ្យតុលាការនេះមិនអាចដំណើរការបានពេញលេញទេ។

លោក Terry Haines មកពីក្រុមហ៊ុនវិភាគ Pangea ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានហៅថាសេចក្តីសម្រេចកាលពីថ្ងៃអង្គារថា "គ្មានន័យ"៕ ប្រភព ៖ South China Morning Post

adverise with khmeread