កុំចេះតែហ៊ាន! រូបចម្លាក់ត្រីសង់រួចត្រូវវាយចោលភ្លាម ព្រោះប្រជាជនម៉ារ៉ុកខឹង ដែលមើលទៅវាស្រដៀងនឹងកេរបុរសពេក

កម្មករបានយកញញួររបស់ពួកគេទៅវាយកម្ទេចរូបចម្លាក់ត្រីដ៏ចម្រូងចម្រាសមួយកន្លែងក្នុងប្រទេសម៉ារ៉ុក ដែលបង្កឱ្យមានកំហឹង និងការចម្អកពីអ្នកលេងបណ្ដាញសង្គម។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី១៨កញ្ញា។

រូបសំណាកនោះដែលបង្ហាញរូបត្រីហក់ទៅអាកាសពីរក្បាលមានទីតាំងនៅតំបន់ឆ្នេរសមុទ្រក្នុងទីក្រុង Mehdia។

ការកម្ទេចចោលបានចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍ដោយសារតែរូបត្រីនោះដូចលិង្គបុរសពេក ជាហេតុនាំឱ្យប្រជាជនក្តៅក្រហាយ និងនាំគ្នាតវ៉ាឱ្យបំផ្លាញវាចោល។ 

អ្នកលេងបណ្ដាញសង្គមម្នាក់បានចម្អកថា ត្រីនោះដូចលិង្គពេកហើយ និងអ្នកខ្លះចម្អករដ្ឋាភិបាលថា ចំណាយលុយឥតប្រយោជន៍ទៅលើត្រីដូចលិង្គ៕

adverise with khmeread