adverise with khmeread 1

​សហព័ន្ធ​បាល់ទាត់​ស៊ី​រី​កំពុង​ទាក់ទង​លោក Mourinho មក​ដឹកនាំ​

​    ​ក្រុម​ជម្រើសជាតិ​ស៊ី​រី​ពិតជា​ចង់បាន​លោក Jose Mourinho ធ្វើជា​គ្រូ​បង្គោល​របស់​ពួកគេ​ដើម្បី​ដឹកនាំ​ក្រុម​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨ ខាងមុខ​។​

​    ​ពួកគេ​បាន​ផ្ញើលិខិត​ទៅកាន់​ភ្នាក់ងារ​លោក Mourinho គឹ​លោក Jorge Mendes ដើម្បី​ធ្វើឱ្យ​គាត់​ចាប់អារម្មណ៍​ការងារ​នេះ​។​

​    ​ប្រទេស​ដែល​កំពុង​ស្ថិតក្នុង​សង្គ្រាមរ៉ាំរ៉ៃ​មួយ​នេះ បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​ក្រុមហ៊ុន Gestifute របស់លោក Mendes បន្ទាប់ពី​ឆ្លងទៅ​វគ្គ​បន្ទាប់​នៃ​ការប្រកួត​ជម្រុះ World Cup ក្នុង​ទ្វីបអាស៊ី​។​

​    ​រឿងនេះ​នឹង​ក្លាយជា​ការតែងតាំង​ដ៏​មិនគួរ​ឱ្យ​ជឿ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ប្រសិនបើ​សហព័ន្ធ​បាល់ទាត់​ស៊ី​រី​អាច​បញ្ចុះបញ្ចូល​លោក Mourinho បាន​មែន​នោះ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់