និស្សិតស្រីឆ្នាំទី១ជាង ៥០០០ នាក់នៅខេត្តភាគកណ្តាលចិនចាប់ផ្តើមហាត់ទាហាន មុនចូលរៀន

រូបភាពថតកាលពីថ្ងៃទី១២ កញ្ញា បង្ហាញនិស្សិតស្រីឆ្នាំទី១ចំនួន៥.៨០០នាក់នៃសាកលវិទ្យាល័យ China Three Gorges University កំពុងស្ថិតនៅក្នុងរយៈពេល ១៥ ថ្ងៃនៃបណ្តុះបណ្តាលផ្នែកយោធានៅទីក្រុង Yichang ខេត្ត Hubei ភាគកណ្តាលប្រទេសចិន។ និស្សិតចិនច្រើនតែងមានការហ្វឹកហាត់យោធាជាកាតព្វកិច្ចនៅចុងរដូវក្តៅ ឬដើមរដូវស្លឹកឈើជ្រុះ។ ជាមួយនឹងឆមាសថ្មីកាន់តែខិតជិតមកដល់ រដូវហ្វឹកហាត់យោធាបានចាប់ផ្តើម។ អ្នកខ្លះគិតថាវាជាបទពិសោធន៍រីករាយ ខណៈពេលដែលអ្នកផ្សេងទៀតពិតជាខ្លាចធម្មជាតិដ៏កាចសាហាវនៃការហ្វឹកហាត់ទាហាន៕ 

 

adverise with khmeread