ប៉ូលិសប៉ុស្តិអូរបែកក្អមឃាត់ខ្លួនចោរលួចម៉ូតូ២នាក់

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិអូរបែកក្អមបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ៣១-៣៣ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខកាលពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ជនសង្ស័យទាំង២នាក់រួមមាន ១-ឈ្មោះ ម៉ៅ ពេជ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនិង២-ឈ្មោះ ហេង វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបន្តថា ពួកគេបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ បុត្រ ភារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១-៣៣ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ 

សម្ភារៈបន្សល់ទុកម៉ូតូ០២គ្រឿង ១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខបាត់ដំបង 1A-7282 ប្រគល់ឱ្យជនរងគ្រោះវិញ និង ២-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខកណ្តាល 1X-8243 របស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី៕


 

adverise with khmeread