នៅសុខៗមន្ត្រីយោធាម្នាក់បាញ់ពលរដ្ឋម្នាក់ស្លាប់នៅកណ្តាលផ្លូវ

ពោធិ៍សាត់ ៖ មន្ត្រីយោធាម្នាក់បានដកកាំភ្លើងខ្លីមកបាញ់សម្លាប់ពលរដ្ឋម្នាក់មិនដឹងមូលហេតុនៅកណ្ដាលផ្លូវ ត្រូវបាននៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ត្រូវបានសមត្ថកិច្ចអាវុធហត្ថនិងប៉ូលិសឃាត់ខ្លួន។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ទូច ភេទប្រុស អាយុជាង ៣០ឆ្នាំ មានទីលំនៅក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនដៃដល់ឈ្មោះ ផល ជាមន្រ្តីយោធា។

ប្រភពបានបន្តថា ដំបូងគេឃើញមន្ត្រីយោធាម្នាក់ឈ្មោះ ផល មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែដកកាំភ្លើងខ្លីមកបាញ់សំដៅជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយបាញ់សម្លាប់គេហើយ ជនដៃដល់បានទៅសម្ងំនៅក្នុងផ្ទះប្រជាជន តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ចាប់បានជនដៃដល់យកទៅអធិការដ្ឋានប៉ូលិសស្រុកក្រគរដើម្បីបន្តនីតិវិធី៕

adverise with khmeread