បុរសម្នាក់នៅសុខៗដេកស្លាប់ផ្កាប់មុខលើផ្ទះនៅស្រុកកៀនស្វាយ

កណ្តាល ៖ បុរសម្នាក់នៅសុខៗដេកស្លាប់ផ្កាប់មុខបង្កការភ្ញាក់ផ្អើល នាថ្ងៃសុក្រទី ១៨ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង៣០ នាទីនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិទួលដូង ឃុំគគីរ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ រស់ សុគន្ធ ភេទប្រុស អាយុ ៣៥ ឆ្នាំជនជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់)។

ប៉ូលិសបន្តថា នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទី ឈ្មោះ សំណាង ផានិត ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាក្មួយ) ជនរងគ្រោះបានមកក្រោមផ្ទះស្រែកហៅពូៗ (ជនរងគ្រោះ) តែមិនឆ្លើយរួចបានឡើងទៅលើផ្ទះឃើញ ជនរងគ្រោះដេកផ្កាប់មុខនៅលើក្តាររួចចាប់អង្រួនជនរងគ្រោះមិនមានចលនា រួចពិនិត្យមើលដង្ហើមមិនមានដកដង្ហើមទើបដឹងថាស្លាប់ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគគីរ។

ក្រោយយទទួលបានពត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ូលិសជំនាញស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំពិនិត្យសព ហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ រួចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


                  

adverise with khmeread