adverise with khmeread 1

​សូម្បីតែ Casillas ក៏​អបអរ​ក្រុម Leicester ដែរ​!

​    ​ជាមួយនឹង​ប្រាំពីរ​ពិន្ទុ​ដាច់​ពី​ក្រុម​លេខ​ពីរ​ក្នុង​ក្របខ័ណ្ឌ Premier Leauge កេរ្តិ៍ឈ្មោះ​របស់​ក្រុម​កញ្ជ្រោង Leicester City កាន់តែ​ល្បីល្បាញ​។​

​    ​ក្រុម Southampton បាន​ក្លាយជា​ជនរងគ្រោះ​បន្ទាប់​របស់ Leicester បន្ទាប់ពី​ពួកគេ​ចាញ់​ការប្រកួត​កាលពី​ម្សិលមិញ​ក្នុង​លទ្ធផល ១-០ ហើយ​អ្នកចាំទី​អន្តរជាតិ​អេ​ស្ប៉ា​ញ កីឡាករ Iker Casillas ក៏បាន​សរសើរ​មិន​ដាច់​ពី​មាត់​និង​បាន​អបអរ​ដល់​ក្រុម​កញ្ជ្រោង​ដែល​កាន់តែ​ខិតជិត​ទៅរក​តំណែង​ជើងឯក​។​

​    ​គាត់​បាន​សរសេរ​នៅលើ​គណនី Twitter របស់គាត់​ថា "​គ្រប់គ្នា​មាន​អារម្មណ៍​ស្រឡាញ់​ក្លឹប​ផ្ទាល់ខ្លួន ប៉ុន្តែ​គ្រប់គ្នា​ក៏មាន​កូន​ចិត្ត​មួយ​ស្រឡាញ់ Leicester ដូចជា​ក្លឹប​ផ្ទាល់ខ្លួន​របស់​យើង​ដែរ​"​។​

​    ​ពិធីករ​បាល់ទាត់ លោក Gary Lineker ក៏បាន​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ដែរ​៕

 

adverise with khmeread
ប្រភព៖ Marca

មតិយោបល់