ការសិក្សាមួយរកឃើញថាមនុស្សកាលពី១,៨លានឆ្នាំមុនប្រើទឹកក្តៅផុសពីដីដើម្បីចម្អិនអាហារ

ការសិក្សាមួយបានលើកឡើងថា ទឹកក្តៅផុសពីដីអាចត្រូវបានប្រើដោយជីដូនជីតារបស់មនុស្សជំនាន់ដំបូងគេបំផុតដើម្បីដាំស្លនៅប្រហែល ១,៨ លានឆ្នាំមុន មុនពេលពួកគេចេះធ្វើម្ហូបដោយប្រើភ្លើង។

ជ្រលងភ្នំ Olduvai Gorge នៅភាគខាងជើងប្រទេសតង់ហ្សានី ផ្ទុកនូវអតីតឆ្អឹងមួយចំនួនរបស់បុព្វបុរសមនុស្សជំនាន់មុនរួមជាមួយឧបករណ៍មួយចំនួនដែលពួកគេបានប្រើ។

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអេស្ប៉ាញនិងសហរដ្ឋអាមេរិកឥឡូវនេះបានរកឃើញភស្តុតាងដែលថាជ្រលងភ្នំនេះក៏មានប្រភពទឹកក្តៅជាច្រើនផងដែរនៅក្បែរទីតាំងនៃដើមកំណើតមនុស្សដំបូងបំផុត។

ក្រុមស្រាវជ្រាវនេះបានរាយការណ៍ថា ភាពជិតគ្នានេះបង្ហាញពីលទ្ធភាពថា សាច់ញាតិសាច់ឆ្ងាយបំផុតរបស់យើងធ្លាប់បានទាញយកប្រយោជន៍ពីប្រភពទឹកក្តៅនោះដើម្បីដាំស្លសាច់សត្វព្រៃក៏ដូចជាឫសឈើនិងមើមផ្សេងៗជាដើម។

អ្នកនិពន្ធការសិក្សានិងជាអ្នកជំនាញខាងជីវភូមិសាស្ត្រលោក Roger Summons មកពីវិទ្យាស្ថាន MIT បាននិយាយថា “តាមដែលយើងអាចប្រាប់បានគឺថា នេះជាលើកទីមួយហើយដែលអ្នកស្រាវជ្រាវបានបង្ហាញភស្តុតាងជាក់ស្តែងសម្រាប់លទ្ធភាពដែលថាមនុស្សធ្លាប់បានប្រើប្រាស់បរិស្ថានទឹកក្តៅនេះធ្វើជាធនធាន"។

លោកបានបន្ថែមថា នៅក្នុងរបៀបបែបនេះ សត្វប្រហែលប្រមូលបានហើយយកមកបំពុះទឹកក្តៅចម្អិនតែម្តង៕ ប្រភព ៖ Daily Mail 

adverise with khmeread

អ្នកនឹងចូលចិត្ត