បារម្ភផ្ទុះអំពើហិង្សា ខណៈបាតុករថៃតវ៉ានៅកៀករបងវាំង

ក្រុមបាតុករថៃរាប់ម៉ឺននាក់កាលពីថ្ងៃសៅរ៍ទី១៩កញ្ញាបានប្រមូលផ្តុំគ្នានៅក្រោមដំណក់ទឹកភ្លៀងនៅទីក្រុងបាងកក ខណៈដែលចលនាតវ៉ាដឹកនាំដោយយុវជនដើម្បីស្វែងរកការកែទម្រង់នយោបាយនិងរបបរាជានិយមបានរំលេចរូបរាងខ្លាំងឡើងនៅចំកន្លែងប្រមូលផ្តុំអំណាចធំរបស់ប្រទេសថៃ ទន្ទឹមនឹងការអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យនិងសមភាពខ្លាំងឡើង។

បាតុករជាច្រើនមានទាំងក្មេងមានទាំងចាស់បានលើកម្រាមដៃបី លើកបដាដាក់បណ្តាសា ស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាល និង ស្រែកជេរនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ខណៈពួកគេជួបជុំគ្នានៅជុំវិញទីលានសាធារណៈសាណាមហ្លួងនៅមុខព្រះបរមរាជវាំង។

សិស្សនិស្សិតថៃ ដែលភាគច្រើនជាសិស្សវិទ្យាល័យ បានចេញមកទ្រង់ទ្រាយធំចាប់តាំងពីថ្ងៃទី ១៨ ខែកក្កដាក្នុងការជួបជុំគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានបំផុសទឹកចិត្តមួយផ្នែកពីការតវ៉ានៅហុងកុងនិងបានរីកដុះដាលធំឡើងនិងគំរាមទាញប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិនយោបាយមួយទៀត។

អ្នកគាំទ្រពីចលនាអាវក្រហមដែលស្មោះត្រង់នឹងអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត់ដែលគេធ្វើរដ្ឋប្រហារទម្លាក់ក្នុងឆ្នាំ ២០០៦ ក៏បានចេញមុខកាលពីថ្ងៃសៅរ៍ផងដែរ ដែលនេះបង្ហាញថា ចលនាដឹកនាំដោយយុវជនកំពុងតែរីករាលដាលធំឡើងហើយ ហើយមជ្ឈមដ្ឋានជាច្រើនបារម្ភថាវានឹងនាំទៅរកអំពើហិង្សាឆាប់ៗ៕ ប្រភព ៖ ​South China Morning Post 

adverise with khmeread

អ្នកនឹងចូលចិត្ត