វៀតណាមគិតថ្លៃ ៥ ដុល្លារក្នុងមួយថ្ងៃសម្រាប់ភ្ញៀវបរទេស ដែលមកស្នាក់នៅជំរំចត្តាឡីស័ក

អ្នកទេសចរអន្តរជាតិដែលស្នាក់មណ្ឌលចត្តាឡីស័កនៅក្នុងប្រទេសវៀតណាមឥឡូវនេះត្រូវតម្រូវឱ្យបង់លុយយ៉ាងតិច ១២០.០០០ដុង (៥,១ ដុល្លារអាមេរិក) សម្រាប់ការស្នាក់អាស្រ័យបង្ខាំងខ្លួនដាច់ដោយឡែករបស់ពួកគេ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានយល់ព្រមលើសំណើរបស់ក្រសួងហិរញ្ញវត្ថុទាក់ទងថ្លៃចំណាយមួយនេះនៅឯមណ្ឌលចត្តាឡីស័កក្នុងតំបន់ ដែលត្រូវបានអនុវត្តសម្រាប់មនុស្សដែលចូលទៅក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី១ ខែកញ្ញា។

អាស្រ័យហេតុនេះអ្នកដែលជ្រើសរើសស្នាក់នៅជំរំដាច់ដោយឡែកដែលគ្រប់គ្រងដោយយោធា និងអាជ្ញាធរមានសមត្ថកិច្ចត្រូវបង់ប្រាក់ ៨០.០០០ដុង (៣,៤០ ដុល្លារ) សម្រាប់ថ្លៃអាហារ និង ៤០.០០០ដុង (១,៧០ ដុល្លារ) សម្រាប់ថ្លៃសេវាផ្សេងៗប្រចាំថ្ងៃ។

ប្រសិនបើពួកគេសម្រេចចិត្តចំណាយរយៈពេលឃុំខ្លួនរបស់ពួកគេនៅឯរមណីយដ្ឋាន និងសណ្ឋាគារក្នុងតំបន់ ការចំណាយនឹងត្រូវបានកំណត់ដោយគ្រឹះស្ថានស្នាក់នៅទាំងនោះ។

ប្រទេសវៀតណាមតម្រូវឲ្យជនបរទេសដែលចូលទៅដល់ប្រទេសខ្លួនទាំងអស់មានការធានារ៉ាប់រងសុខភាពអន្តរជាតិ ដែលអាចរ៉ាប់រងថ្លៃដើមនៃការពិនិត្យសុខភាព និងការព្យាបាលក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសមួយនេះ។

ភ្ញៀវទាំងអស់ដែលទៅដល់ប្រទេសវៀតណាមក៏ត្រូវឆ្លងកាត់ និងបង់ប្រាក់សម្រាប់ការធ្វើតេស្តរកជំងឺកូវីដ១៩ផងដែរ។

ការព្យាបាលអ្នកជំងឺកូវីដ១៩របស់វៀតណាមនឹងនៅតែត្រូវបានចំណាយដោយថវិការបស់រដ្ឋស្របតាមច្បាប់ស្តីពីការការពារ និងការត្រួតពិនិត្យជំងឺឆ្លងរបស់ប្រទេសមួយនេះ៕ ប្រភព ៖ Tuoitrenews

adverise with khmeread

អ្នកនឹងចូលចិត្ត