ការសិក្សាដ៏ភ្ញាក់ផ្អើលមួយលើកឡើងថា ព្យុះព្រះអាទិត្យទំនងរួមចំណែកដល់ការលិចនាវា Titanic ព្រោះវាធ្វើឱ្យត្រីវិស័យដើរខុសនិងរំខានដល់រលកវិទ្យុទាក់ទង

ការសិក្សាមួយលើកឡើងថា កប៉ាល់ Titanic មិនត្រឹមតែលិចដោយសារតែផ្ទាំងទឹកកកកាលពីថ្ងៃទី១៥ មេសា ឆ្នាំ១៩១២នោះទេ វាក៏អាចលិចដោយសារព្យុះព្រះអាទិត្យផងដែរ ដែលរំខានដល់ត្រីវិស័យនិងរលកវិទ្យុទាក់ទងរបស់កប៉ាល់។

យោងតាមអ្នកឧតុនិយមមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឱ្យដឹងថា នៅយប់ចុងក្រោយនាវានេះកំពុងធ្វើដំណើរតាមសមុទ្រអាត្លង់ទិក ត្រូវបានបំភ្លឺដោយបាតុភូតព្យុះព្រះអាទិត្យហៅថា Aurora ដែលពន្លឺនេះបង្កឡើងដោយអន្តរកម្មរវាងបរិយាកាសនិងភាគល្អិតពីព្រះអាទិត្យ។

ផ្អែកទៅលើសាក្សីផ្ទាល់ដែលបានឃើញបាតុភូតនៅយប់នោះ អ្នកឧតុនិយមនោះបានផ្ដល់ហេតុផលថា បាតុភូតនោះអាចនឹងធំល្មមគ្រប់គ្រាន់ក្នុងការជះឥទ្ធិពលលើត្រីវិស័យ។

ការជ្រៀតជ្រែករបស់បាតុភូតនោះអាចរំខានដល់រលកវិទ្យុទាក់ទងរវាងកប៉ាល់ដែលកំពុងលិច និងកប៉ាល់ផ្សេងទៀតដែលនៅក្បែរនោះ ហើយរាំងស្ទះដល់ការហៅទូរស័ព្ទចេញ និងបញ្ជូនសារដើម្បីសុំជំនួយ៕ ប្រភព ៖ Daily Mail 

adverise with khmeread

អ្នកនឹងចូលចិត្ត